សេដ្ឋកិច្ច
មន្ត្រីជំនាញ៖ ទំហំជួញដូរ និងការវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា កើនឡើងខ្ពស់
មន្ត្រីជំនាញផ្នែកទីផ្សារមូលបត្រនៅកម្ពុជាបានអះអាងថា បច្ចុប្បន្នទោះបីជាមានបញ្ហាជំងឺកូវីដ១៩ ក៏ទំហំជួញដូរ និងការវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយសារមានការគាំទ្រពីក្រុមហ៊ុនវិនិយោគថ្មីៗ និងតួអង្គពាក់ព័ន្ធជាច្រើនទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/csx-file.2e16d0ba.fill-960x540.2e16d0ba.fill-960x540-1.jpg)
ថ្លែងក្នុងពិធីប្រគល់ និងទទួលវិញ្ញាបនបត្រទទួលស្គាល់ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីរសៀលថ្ងៃទី១២ខែឧសភា លោក ហុងសុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ទីផ្សារមូលបត្រកម្ពុជា មានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំទាំងការវិនិយោគ និងទំហំជួញដូរ។ ជាក់ស្តែងចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៨ ទំហំការជួញដូរជាមធ្យមក្នុង១ថ្ងៃ មានត្រឹមក្រោមឬលើស១ម៉ឺនដុល្លារប៉ុណ្ណោះ តែដល់ឆ្នាំ២០១៨ បានកើនឡើងដល់ទៅជាង ២ម៉ឺនដុល្លារ។
លោកបានបន្តថា ឆ្នាំ ២០១៨ ជាឆ្នាំដែលចាប់ផ្តើមមានសន្ទុះកើនឡើងនៃការជួញដូរមូលបត្រដោយឆ្នាំ២០១៩បានបន្តកើនឡើងដល់ជិត១៦ម៉ឺនដុល្លារក្នុង១ថ្ងៃ។
លោកបានបន្តទៀតថា ជាអកុសលនៅឆ្នាំ២០២០បានធ្លាក់ចុះនៅសល់ត្រឹម ១១ម៉ឺនដុល្លារដោយសារវិបត្តិជំងឺកូវីដ១៩។ ប៉ុន្តែសំណាងល្អដោយសារកម្ពុជាបានចាត់វិធានការបានយ៉ាងល្អរបស់ប្រមុខរដ្ឋាភិបាលយើងឆាប់បានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរជាងមុន ដែលធ្វើឱ្យ២០២១ មានទំហំជួញដូរបានកើនឡើក្នុងទំហំ ២៧ម៉ឺដុល្លារ និងចំនួនគណជួញដូរបើកថ្មីក៏មានច្រើន ដោយជាមធ្យមក្នុង១ខែមានវិនិយោគិនថ្មីបើកគណនីថ្មីចន្លោះពី២០០ទៅ៥០០។
លោក ហុង សុហួរ បានបន្ថែមថា«ទោះបីជាវានៅមិនទាន់ដល់កម្រិតដែលយើងចង់បានក៏ដោយតែវាស្ថិតនៅផ្លូវហ្នឹងហើយ។ អ៊ីចឹងការចូលរួមរបស់តួអង្គថ្មីៗដូចជាក្រុមហ៊ុនមូលប័ត្រថ្មីក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសមានក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងៗដែលនិយ័តករកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាដើមធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធយើងកាន់តែពេញលេញអាចស្វាគមន៍វិនិយោគិនបានជាច្រើនប្រភេទ»។
ធនាគារអេស៊ីលីដាជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងផ្សារមូលបត្រម្ពុជានិងបានធ្វើឱ្យទំហំការជួញដូរមានការកើនឡើងនិងធ្វើឱ្យទីផ្សារកើនឡើង បើកគណនីថ្មីនិងការចាប់អារម្មណ៍ពីសាធារណៈជនក៏មានការកើនឡើងដែរចាប់តាំងពីទីផ្សារមូលបត្រកម្ពុជាបានដំណើរការ ១០ឆ្នាំមកហើយ គិតមកដល់ឆ្នាំ២០២២នេះ។ នេះបើតាមលោក ហុង សុហួរ។
លោកសង្ឃឹមថា ២ទៅ៣ឆ្នាំខាងមុខ ទំហំជួញដូរនឹងឡើងដល់១លានដុល្លារជាមធ្យមក្នុង១ថ្ងៃហើយវិនិយោគិន នឹងកើនឡើងដល់ ១០ម៉ឺនគណនីជាមួយនឹងការបើកប្រព័ន្ធចល័តជាផ្លូវការក៏ដូចជាការអនុញ្ញាតឱ្យបើកគណនីបានតាមប្រព័ន្ធអនឡាញ ខណៈបច្ចុប្បន្ននេះយើងកំពុងធ្វើការ និងដោះស្រាយបញ្ហាមួយចំនួនជាមួយនិយ័តករកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីជាកក្តាមួយទៀត ចូលរួមទីផ្សារមូលបត្ររបស់វិនិយោគិន។
លោកបានបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២២នេះ ដោយសារមានការជួញដូរធំៗពីក្រុមហ៊ុនមួយចំនួន បានសម្រេចជាមធ្យម១លានដុល្លារក្នុង១ថ្ងៃ។លោកបានបន្ថែមទៀតថា «ក្តីស្រមៃរបស់យើងគឺ២ទៅ៣ឆ្នាំខាងមុខទំហំការជួញដូរឱ្យបាន១លានដុល្លារក្នុង១ថ្ងៃដដែលដែលបានមកពីការចូលរួមពីអ្នកវិនិយោគិនតូចៗហើយ៦ទៅ៧ឆ្នាំបន្ទាប់ទៀតយើងនឹងដាក់គោលដៅឱ្យបាន៥០លានដុល្លារជាមធ្យមក្នុង១ថ្ងៃ»៕សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច