សេដ្ឋកិច្ច
បណ្ឌិតសេដ្ឋកិច្ច ៖ កត្តាបីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងក្រោយកូវីដ-១៩
កម្ពុជា បានគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បាន ១០០% ខណៈដែលការចាក់វ៉ាក់សាំងកូវីដ លើពលរដ្ឋបានប្រមាណជាង ៩០ភាគរយ នៅទូទាំងប្រទេស។ តាមរយៈការគ្រប់ជំងឺបានជោគជ័យនេះហើយ ដែលនាំឱ្យសេដ្ឋកិច្ចជាតិ ចាប់ផ្តើមមានសន្ទុះកើនឡើងវិញ ជាបន្តបន្ទាប់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា វិស័យដែលដើរមុនគេក្រោយវិបត្តិកូវីដនេះ គឺវិស័យសេវាកម្មលក់រាយ។ លោកបន្តថា « ប្រជាពលរដ្ឋដែលមានជីវភាពទាប គឺគាត់ជាអ្នកលក់រាយ បានមានដំណើរការមកវិញ នេះគេហៅថា ការកសាងសេដ្ឋកិច្ចពីថ្នាក់ក្រោម មានន័យថា ប្រជាជនដែលមានចំណូលទាប ចាប់ផ្តើមរុនសន្ទុះសេដ្ឋកិច្ចមកវិញ»។

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ បន្ថែមថា ចំណុចដែលជំរុញសេដ្ឋកិច្ចមួយទៀត គឺការចាយវាយរបស់ប្រជាពលរដ្ឋ។ លោកបណ្ឌិតពន្យល់ថា ដោយសារភាពសុទិដ្ឋិនិយមក្នុងបរិបទដែលស្បើយកូវីដនេះ ធ្វើឱ្យមនុស្សចាយវាយនូវថវិកាជាច្រើន ជាពិសេស ទៅលើសេវាកម្មនៅក្នុងស្រុក តាមរយៈការដើរកម្សាន្ត។

ជាមួយគ្នានេះ ការបើកឱ្យភ្ញៀវទេសចរបរទេសចូលមក គឺជាឱកាសថ្មីនៃការបង្ហូរចូលមូលធនពីខាងក្រៅប្រទេស។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ គូសបញ្ជាក់ថា«ភ្ញៀវបរទេសគាត់មក គឺគាត់កាន់លុយពីស្រុកគាត់ មកចាយនៅស្រុកយើង អ៊ីចឹងបើកឱ្យមានលំហូរទេសចរចូលមកកាន់តែច្រើន ក៏ជាចលករមួយជំរុញកំណើនសេដ្ឋកិច្ចដែរ»។

ប៉ុន្តែលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រាប់ឱ្យកម្ពុជា ត្រូវប្រយ័ត្នរឿងមួយគឺ ផលិតកម្មនៅក្នុងស្រុក ដើម្បីបំពេញតម្រូវការទេសចរ ដែលអាចនឹងធ្វើឱ្យមានអតិផរណានៅពេលខាងមុខ។ «ដូច្នេះយើងត្រូវតៀមខ្លួនជំរុញផលិតកម្មក្នុងស្រុកឱ្យច្រើន ដើម្បីឆ្លើយតបការលូតលាស់នៃសេដ្ឋកិច្ច។ បើមិនដូច្នោះទេ យើងនឹងទៅទិញពីបរទេសបន្ថែម។ ការទិញពីបរទេសកាន់តែច្រើន គឺជាការបំប៉នសេដ្ឋកិច្ចបរទេស ជាជាងនៅក្នុងស្រុក»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ