សេដ្ឋកិច្ច
អាជ្ញាធរខេត្តបាត់ដំបងកំពុងស្វែងរកដៃគូវិនិយោគបង្កើត Pub Street ដូចនៅខេត្តសៀមរាប
អាជ្ញាធរខេត្តបាត់ដំបងបានកំពុងស្វែងរកដៃគូវិនិយោគបង្កើតតំបន់ទេសចរណ៍មួយស្រដៀងនឹង Pub Street នៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តឱ្យបានកាន់តែច្រើនថែមទៀត។

គម្រោងបង្កើតតំបន់ទេសចរណ៍ស្រដៀងនឹងPub Street នៅខេត្តសៀមរាបនេះ ត្រូវបានលោក សុខ លូ អភិបាលខេត្តបាត់ដំបងលើកឡើង កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២២កន្លងទៅ។
បើតាមលោក សុខ លូ តំបន់ទេសចរណ៍ដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាបនេះ គឺជាតំបន់ដែលភ្ញៀវទេសចរ អាចធ្វើដំណើរកម្សាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១៦ឧសភានេះថា គម្រោងបង្កើតតំបន់ទេសចរណ៍ស្រដៀងនឹង Pub Street នៅខេត្តសៀមរាបនោះ រហូតមកដល់ពេលនេះ នៅមិនទាន់ចេញជារូបរាងនៅឡើយទេ ដោយសារនៅមិនទាន់មានអ្នកវិនិយោគ។

លោកសង្ឃឹមថា នឹងមានអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍ចូលរួមវិនិយោគគម្រោងនេះ នៅពេលខាងមុខ ដើម្បីប្រែក្លាយខេត្តបាត់ដំបងជាខេត្តមួយកាន់តែមានសក្កានុពលលើវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា Pub Street នៅខេត្តសៀមរាប ទទួលបានការគាំទ្រ និងពេញនិយកយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ក្នុងការដើរកម្សាន្ត ពិសាអាហារឆ្ងាញ់ៗនិងទិញសម្ភារផ្សេងៗ។
ប្រសិនបើខេត្តបាត់ដំបងបង្កើតតំបន់ទេសចរណ៍ស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប ដូចការគ្រោងទុក នឹងជួយទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តបានកាន់តែច្រើថែមទៀត ក្រៅពីតំបន់ទេសចរណ៍ផ្សេងៗ ពិសេសផ្ទះបុរាណ៕ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់