សេដ្ឋកិច្ច
IMF ព្យាករណ៍ថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥,១% និងឆ្នាំក្រោយឡើង ៦.២%
យោងតាមការវាយតម្លៃជាបឋមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានឱ្យដឹងថា សេដ្ឋកិច្ច កម្ពុជា នៅក្នុងឆ្នាំនេះអាចនឹងសម្រេចបានក្នុងរង្វង់៥,១% និងនៅឆ្នាំ២០២៣នឹងកើនឡើងដល់៦.២%។

នៅក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកាលពីថ្ងៃទី១៦ឧសភាកន្លងទៅ លោក Kenji Okamura នាយករងគ្រប់គ្រងIMF និងក្រុមការងារបេសកកម្មនៃIMFបានមានប្រសាសន៍ថា អត្រា នៃ ការកើនឡើងយ៉ាងឆាប់រហ័សនេះគឺ ដោយសារប្រទេសកម្ពុជា មានការងើបឡើងវិញយ៉ាង លឿននៃសកម្មភាពសង្គម- សេដ្ឋកិច្ច និងតម្រូវការពីខាងក្រៅ។

លោកបានបន្តថា ទោះជាការព្យាករណ៍សេដ្ឋកិច្ចកើនឡើង បែបនេះ ក៏នៅកម្ពុជានឹងមាន ហានិភ័យ មួយចំនួនអាចនឹងប៉ះពាល់ដល់កំណើននេះរួមមាន ការកើនឡើង នៃអត្រាអតិផរណា, ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹត បន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍។
លោកបានបន្តទៀតថា យ៉ាងណាក៏ដោយតាមការព្យាករណ៍ទុកសម្រាប់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់រហូតដល់៦,២% ដោយសារ វិស័យទេសចរណ៍ងើបឡើងវិញយ៉ាងល្អជាងការរំពឹងទុក។
លោក អូន ព័ន្ធមុនីរ័ត្នបានថ្លែងអំណរគុណដល់IMF ដែលបានផ្ដល់ជំនួយបច្ចេកទេស, ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈនាពេលបច្ចុប្បន្ន និងជួយតម្រង់ទិសការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរឡើងនាពេលអនាគត៕
ជាមួយគ្នានេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យក្រុមការងារនៃIMFពិនិត្យលើបញ្ហាសំខាន់ៗ ចំនួន៣ដែលនឹងត្រូវដាក់ក្នុងពេលប្រជុំខាងមុខ គឺទី១-ការកើនឡើង នៃអត្រាអតិផរណាដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ,ទី២-ការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទាន ក្នុងវិស័យឯកជន ជាពិសេសសម្រាប់វិស័យសំណង់ និង អចលនទ្រព្យ, ទី៣-ការពិនិត្យឡើងវិញនៃ យុទ្ធសាស្ត្រប្រមូលចំណូល និងប្រភព ហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ