Connect with us

សេដ្ឋកិច្ច

រដ្ឋមន្រ្តីទេសចរ៖ កម្ពុជា រំពឹងទទួលបាន​ភ្ញៀវទេសចរ ១០លាននាក់ ​នៅឆ្នាំ ២០២២

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប៉ាន់ស្មានថា នៅឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចន្លោះពី៨០ម៉ឺន ទៅ១លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន បានបញ្ជាក់ថា ចំនូនទេសចរអន្តរជាតិពិសេសទេសចរផ្ទៃក្នុងអាស៊ានអាចនឹងកើនឡើងជាងនេះ នៅពេលដែលរបាំងសុខាភិបាល សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនបានកាន់តែងាយស្រួល។

លោករដ្ឋមន្រ្តី ថោង ខុន ថ្លែងបែបនេះ នៅក្នុងកម្មវីធីប្រកាសដាក់ចេញជាផ្លូវការនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារ អាមេរិក កាលពីល្ងាចថ្ងៃទី ១៧ ឧសភា ២០២២។

លោក ថោង ខុន បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា កំពុងចាប់ផ្តើមងើបទ្បើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាលប្រកាសបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័ក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ត្រឹមតែរយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន២៤ម៉ឺននាក់ (២៤១,៤៨៥ នាក់) កើនទ្បើង១៩១.៥៥% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯទេសចរណ៍ផ្ទៃក្នុងក៏មានការកើនឡើងផងដែរ ដោយគ្រាន់តែក្នុង ៤ ខែ ដើមឆ្នាំនេះ មានទេសចរផ្ទៃក្នុង ( ទេសចរជាតិ និងបរទេសផ្ទៃក្នុង) ប្រមាណជិត ៥លាននាក់ ធ្វើដំណើរកម្សាន្តពាសពេញផ្ទៃប្រទេស ខណៈដែលនៅចុងសប្តាហ៍ ក្នុងខែឧសភានេះ ទេសចរណ៍ផ្ទៃក្នុងបានវិលត្រឡប់មករកស្ថានភាពមុនកូវីដ ១៩ វិញហើយ។

ប៉ុន្តែទោះជាមានការងើបទ្បើងជាបណ្តើរៗនៃទេសចរយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបានថ្លែងថាបើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ មានអាជីវកម្មទេសចរណ៍ចំនួន ១,៤២៨ទីតាំងកំពុងបន្តបិទ/ព្យួរនៅទ្បើយ ដោយសារជួបបញ្ហាលំហូរសាច់ប្រាក់ និងកង្វៈខាតហិរញ្ញប្បទាន សម្រាប់ជួសជុលនិងដំណើរការអាជីវកម្មទ្បើងវិញ។

ដោយបានចាត់ទុកថា វិស័យទេសចរណ៍នៅតែជាសរសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងដើម្បីជួយសម្រួលដោះស្រាយដល់ការលំបាកទាំងឡាយរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ រាជរដ្ឋាភិបាល បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដល់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញកម្មវិធីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់១៥០លានដុល្លាអាមេរិក ជាមួយអត្រាការប្រាក់សម្បទានដ៏មានសារៈសំខាន់ និងទាន់ពេលវេលានេះ។

លោក ថោង ខុន សង្ឃឹមថា គម្រោងសហហិរញ្ញប្បទាននេះ នឹងជួយសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យមថ្មី (New Startup) ក្នុងវិស័យទេសចរណ៍យ៉ាងមានប្រសិទ្ធភាព ដូចអ្វីដែលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងនូវ៣ចំណុចសំខាន់ៗ ដូចជាៈ (១). បើកដំណើរការអាជីវកម្មទ្បើងវិញ, (២). កែលម្អ និងធ្វើទំនើបកម្ម សេវាកម្មទេសចរណ៍បែបឌីជីថល (៣). ពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាកម្ម ទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិទ្បើងវិញ។

លោក ថោង ខុន ក៏បានអំពាវនាវឱ្យផ្នែកឯកជនក្នុងវីស័យទេសចរណ៍ ចូលរួមអនុវត្តន៍គម្រោងនេះ ដោយសកម្មទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងសំណូមពរនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិកូវិដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម