សេដ្ឋកិច្ច
លោក បណ្ឌិត គីសេរីវឌ្ឍន៍៖ ៣ចំណុចជំរុញកំណើនសេដ្ឋកិច្ចមានសន្ទុះកើនឡើងលឿន
សេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាល ទប់ស្កាត់វិបត្តិកូវីដ-១៩ ទទួលបានជោគជ័យ និងបើកទូលាយសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។ រដ្ឋាភិបាល ក៏កំពុងដាក់ចេញនូវយុទ្ធសាស្រ្តនានា ដើម្បីពន្លឿនវិស័យសេដ្ឋកិច្ចឱ្យរីកចម្រើនថែមទៀត។

ជាការរួមចំណែកផ្តល់មតិលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងបីចំណុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះកើនឡើងលឿន។ ចំណុចទី១ លោកថា ត្រូវរៀបចំប្រព័ន្ធអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ លោកបណ្ឌិតពន្យល់ថា អ្នកនិយោគចូលមក គឺខ្លាចច្បាប់ចរាចរណ៍មិនត្រូវបានអនុវត្ត។ «យើងមើលឃើញតែការបើកបរក្នុងប្រទេសអ្នកវិនិយោគខ្លាចបាត់ហើយ ដូច្នេះត្រូវរៀបចំប្រព័ន្ធគោរពច្បាប់ឱ្យបានល្អ»។

ចំណុចទី២ គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺសំខាន់ណាស់ ព្រោះកម្មករយើង គ្មានវិជ្ជាជីវៈ គ្មានជំនាញ ត្រូវតែផ្តល់ជំនាញឱ្យពួកគេ។ ធ្វើយ៉ាងម៉េចទើបឱ្យពួកគេទៅបណ្តុះបណ្តាលបាន? លោកថា ត្រូវតែឱ្យប្រាក់ខែខុសគ្នាទៅតាមកម្រិតសញ្ញាបត្រ ធ្វើដូច្នេះទើបមនុស្សទៅទទួលយកការបណ្តុះបណ្តាល។

ចំណែកចំណុចទី៣ ផលិតកម្មនៅក្នុងស្រុក។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ដូច្នេះថា «មិនមែនពុះឡូតិ៍លក់ មិនមែនធ្វើអចលនទ្រព្យទិញដីលក់ដីក្លាយជាអ្នកមានទេ។ លក់ដីពេលនឹងចាយ ចាយអស់លក់ដីមួយដុំទៀត ស្មើនឹងលក់ទ្រព្យសម្បត្តិចាយ ដូច្នេះជំរុញវិស័យសេដ្ឋកិច្ចមិនមែនវិស័យអចលនទ្រព្យទេ ជំរុញវិស័យសេដ្ឋកិច្ច គឺវិស័យផលិតកម្ម អ្នកត្រូវតែផលិតនៅក្នុងស្រុក ដែលអាចជួយឱ្យសេដ្ឋកិច្ចយើងមានសន្ទុះលឿន និងរឹងមាំ។ វិស័យអចលនទ្រព្យ គឺជាវិស័យផុយស្រួយ នៅពេលថ្ងៃណាជាប់គាំង មនុស្សនឹងអត់បាយហូប សេដ្ឋកិច្ចមិនដើរ អត់ចំណូល ដូច្នេះមិនអាចពឹងលើវិស័យអចលនទ្រព្យជំរុញវិស័យសេដ្ឋកិច្ចបានទេ»។

យោងតាមការវាយតម្លៃជាបឋមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានឱ្យដឹងថា សេដ្ឋកិច្ច កម្ពុជា នៅក្នុងឆ្នាំនេះអាចនឹងសម្រេចបានក្នុងរង្វង់៥,១% និងនៅឆ្នាំ២០២៣នឹងកើនឡើងដល់៦.២%។
ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ក៏បានត្រៀមកញ្ចប់ហិរញ្ញប្បទានប្រមាណ ១៤៣២,៦៣ លានអឺរ៉ូ ដោយផ្តោតសំខាន់លើការពង្រឹងការស្តារសង្គម-សេដ្ឋកិច្ច ព្រមទាំងបញ្ហាអន្តរវិស័យរួមមានសិទ្ធិមនុស្ស, សមភាពយេនឌ័រ, ភាពអង់អាចរបស់ស្ត្រី និងយុវជន, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ