សេដ្ឋកិច្ច
ឥណ្ឌា ផ្តល់ឥណទាន ១ពាន់លានដុល្លារតភ្ជាប់គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ មកកម្ពុជា
គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានឹងតភ្ជាប់មកកម្ពុជា នាពេលខាងមុខនេះ ដោយឥណ្ឌានឹងផ្ដល់នូវឥណទានចំនួន១ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងនេះ។
នេះបើតាមការបញ្ជាក់របស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា នៅក្នុងកិច្ចប្រជុំតាមរយៈ Video conference ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ ឧសភា។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានបន្ថែមថា គម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានផ្តល់ឱ្យកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់រហ័ស ក្រោមគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេសលើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌។ សម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀត ដល់បណ្ដាឆ្នាំខាងមុខ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងឥណ្ឌាតាំងពី១៩៨១ ក្រោយអាក់ខានមួយរយៈ ដោយសារសង្គ្រាម។ ឥណ្ឌា គឺជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទីមួយ លើពិភពលោក ដែលប្រកាសទទួលស្គាល់កម្ពុជា និងបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា។
គិតមកដល់ពេលនេះ កម្ពុជា និងឥណ្ឌាមានទំនាក់ទំនងជាមួយគ្នាជាង ៧០ឆ្នាំមកហើយ ដែលប្រទេសទាំងពីរ បានឯកភាពគ្នានៅក្នុងការប្រារព្ធខួបលើកទី៧០ ដោយធ្វើសកម្មភាពរួមគ្នាដើម្បីអបអរសាទរ នៃការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្នុងស្មារតី សាមគ្គីភាពនិងកិច្ចសហការ រវាងប្រទេស និងប្រជាជននៃទាំងពីរផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
សន្តិសុខសង្គម៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល