សេដ្ឋកិច្ច
សាច់ និងស្បែកក្រពើគ្មានទីផ្សារ តែខ្លាញ់ក្រពើមានតម្រូវការខ្ពស់
សព្វថ្ងៃសាច់ និងស្បែកក្រពើគ្មានតម្រូវការទីផ្សារនោះទេ នៅកម្ពុជា។ ប៉ុន្តែខ្លាញ់ក្រពើមានតម្រូវខ្ពស់ទៅវិញ។ នេះបើតាមការលើកឡើងរបស់លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាប។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើចំនួន ៣០០ក្បាល រូបនេះបានលើកឡើងថា បច្ចុប្បន្នទីផ្សារសាច់ និងស្បែកក្រពើ ពុំមានតម្រូវការនោះទេ ប៉ុន្តែបែរជាមានតម្រូវខ្លាញ់របស់ក្រពើទៅវិញ។ មានតម្រូវការដោយសារតែខ្វះការផ្គត់ផ្គង់។ ខ្វះការផ្គត់ផ្គង់ ក៏ដោយសារតែពុំមានតម្រូវការសាច់ និងស្បែក ដូច្នេះម្ចាស់ក្រពើមិនអាចសម្លាប់ក្រពើយកតែខ្លាញ់ ហើយចោលសាច់ និងស្បែកបាននោះទេ។
ដោយសារតែខ្វះទីផ្សារសាច់ និងស្បែកក្រពើ សព្វថ្ងៃនេះ លោក ញ៉ែម បូរាណ ក៏បានកែច្នៃខ្លាញ់ក្រពើធ្វើជាឱសថព្យាបាលអាការៈមួយចំនួនផងដែរ។ បើតាមលោក បូរាណ ខ្លាញ់ប្រពើមានសមត្ថភាពអាចព្យាបាលដូចជា ស្លាកស្នាម កើតបរមាស់ ដំបៅ សង្វា ឃ្លង់ល្ពៅ និងអាលេកហ្ស៊ីស្បែកជាដើម។ លោកថា ខ្លាញ់ក្រពើមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺទាំងអស់នេះ។
បច្ចុប្បន្នលោក ញ៉ែម បូរាណ ងាកមកកែច្នៃខ្លាញ់ក្រពើលក់ជាឱសថ ជំនួសឱ្យការលក់ក្រពើទាំងមូល។ លោក បូរាណ បញ្ជាក់ថា សព្វថ្ងៃកូនក្រពើលក់បានមួយតម្លៃ ២ពាន់រៀលប៉ុណ្ណោះ ពោលគឺខុសពីមុនតម្លៃជាង ១០ដុល្លារក្នុងមួយក្បាល។ ចំណែកក្រពើមេធ្វើពូជទិញចូលពីបរទេសតម្លៃមួយក្បាលចន្លោះពី ៧០០ដុល្លារទៅជាង ១ពាក់ដុល្លារ តែបច្ចុប្បន្នលក់វិញតម្លៃ ៣០-៤០ដុល្លារ ប៉ុណ្ណោះ។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ