Connect with us

សេដ្ឋកិច្ច

ផ្ទេរប្រាក់ ឬទទួលប្រាក់បានភ្លាមៗទូទាំងពិភពលោកតាម MoneyGram នៅលើអេស៊ីលីដាម៉ូបាល

បានផុស

នៅ

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ បាន​មានប្រសាសន៍ថា ចាប់ពីពេលនេះ​តទៅ​លោកអ្នកអាចធ្វើការផ្ទេរប្រាក់ ឬទទួលប្រាក់បានភ្លាមៗនៅទូទាំងពិភពលោក តាមរយៈម៉ាន់នីក្រាម(Money Gram )នៅលើអេស៊ីលីដាម៉ូបាលបាន​យ៉ាង​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី សុខ សោភា បាន​បន្តថា​ ក្នុងនោះ​លោកអ្នក​អាច​ផ្ទេរប្រាក់​ចេញទៅ​ក្រៅប្រទេស ជាមួយ​អេស៊ីលីដា​ម៉ូ​បាល នៅក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក ដើម្បី​ទូទាត់​ថ្លៃទំនិញ​នាំចូល សាលារៀន ឬ​ផ្ញើជូន​ក្រុមគ្រួសារ ទូទាំង​ពិភពលោក បាន​ភ្លាមៗ​គ្រប់ពេលវេលា​តាម​ធនាគារ​អន្តរការី ដែលមាន​ស្លាក​សញ្ញា​ម៉ាន់​នី​ក្រាម ទូទាំង​ពិភពលោក​។ ករណី​រូបិយប័ណ្ណ​នៃ​គណនី​ផ្ទេរចេញ​ជា​ប្រាក់​ផ្សេង នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ដោយ​ស្វ័យប្រវត្តិ​ទៅជា​ដុល្លារ​អាមេរិក​។

លោកស្រី សុខ សោភា​ បាន​បន្តទៀតថា​ លោកអ្នក​អាច​ផ្ទេរប្រាក់​ចេញទៅ​ក្រៅប្រទេស បាន​ដោយ​ខ្លួនឯង តាម​អេស៊ីលីដា​ម៉ូ​បាល គ្រប់ពេលវេលា ដោយ​បញ្ចូល​ព័ត៌មាន​នៃ​ការផ្ទេរ​ប្រាក់ និង​ព័ត៌មាន​អ្នកទទួល ឱ្យបាន​ត្រឹមត្រូវ​។

​សូម​ពិនិត្យមើល របៀប​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស តាម​ម៉ាន់​នី​ក្រាម លើ​អេស៊ីលីដា​ម៉ូ​បាល នៅទីនេះ​។

លោកស្រី សុខ សោភា បាន​បន្ថែមថា ​ជាមួយគ្នានេះ លោកអ្នក​ក៏​អាច​ទទួល​ប្រាក់​ដែល​ផ្ទេរ​ចូល​គណនី​ធនាគារ អេស៊ីលីដា ពី​ក្រៅប្រទេស ទូទាំង​ពិភពលោក បាន​ភ្លាមៗ​គ្រប់ពេលវេលា ដោយ​មិន​អស់ថ្លៃ​សេវា​ផងដែរ​ហើយ​អ្វីដែល​ពិសេស​នោះ​ទទួល​ប្រាក់​ផ្ទេរ​ចូល​ជា​ដុល្លារ ឬ​រៀល តាម​ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​របស់លោក​អ្នកទទួល ហើយ​អាច​ដក​ប្រាក់​បាន​ភ្លាមៗ​នៅតាម​ម៉ាស៊ីន​អេ​ធី​អឹម របស់​ធនាគារ អេស៊ីលីដា គ្រប់​ទីកន្លែង​ហើយ ថ្លៃ​សេវា​ផ្ទេរប្រាក់ គិតតែ​ពី​អ្នក​ផ្ទេរ​តែប៉ុណ្ណោះ ចំពោះ​អ្នកទទួល​មិន​គិតថ្លៃ​សេវា​ទេ​។​

សូម​ពិនិត្យមើល របៀប​ទទួល​ប្រាក់​ផ្ទេរ​ពី​ក្រៅប្រទេស តាម​ម៉ាន់​នី​ក្រាម លើ​អេស៊ីលីដា​ម៉ូ​បាល នៅទីនេះ​។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ អេស៊ីលីដា ឬ​ព័ត៌មាន​ផ្សេងៗ សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (​បម្រើ​២៤​ម៉ោង​)៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម