សេដ្ឋកិច្ច
សមត្ថកិច្ចបង្រ្កាបបានឈ្មួញលួចនាំចូលជ្រូកពីវៀតណាម គ្មានច្បាប់អនុញ្ញាត
ខេត្តស្វាយរៀង៖ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានចុះបង្រ្កាបក្រុមឈ្មួញដែលនាំជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ឆ្លងដែនចូលខេត្តស្វាយរៀង បម្រុងចូលវ៉ៃប៉ាស្ព័រដឹកទៅរាជធានីភ្នំពេញ នៅវេលម៉ោង១០និង១០នាទីយប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣១៤ស្ថិត ក្នុងភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចចុះបង្ក្រាបបានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSangyong istana ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ 2N -5634 ដែលដឹកសត្វជ្រូករស់ចំនួន២០ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង នៃប៉ុស្ត៍វរៈការពារព្រំដែនប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា ក្រោយឃាត់រថយន្តល្មើស ម្ចាស់ជ្រូកបានរត់គេចខ្លួនបាត់ ដូច្នេះមន្ត្រីជំនាញ បានយកសត្វជ្រូករស់ទាំងអស់ ទៅរក្សារទុកនៅទីតាំងចត្តាឡីសក័សត្វ នៃមន្ទីរកសិកម្មខេត្ត ដើម្បីបូមឈាមយកសំណាក បញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ បើមានរោគសញ្ញា មានជំងឺ គឺយកទៅដុតកម្ទេចចោល។ ប៉ុន្តែ ប្រសិនបើ គ្មានជំងឺ ត្រូវប្រកាសរកម្ចាស់ជ្រូក មកទទួលខុសត្រូវធ្វើការផាកពិន័យតាមច្បាប់រួចប្រគល់ឲ្យម្ចាស់វិញ។ លោក ប៉ែន ចន្ធី បន្តថា បើគ្មានអ្នកចូលមកដោះស្រាយនោះទេ មន្ទីរនឹងសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា ដើម្បីលក់ឡាយឡុងយកថវិកាចូលរដ្ឋ។
ទាក់ទិនករណីនេះដែរ អ្នកភូមិរស់ជិតព្រំដែន ប៉ុស្តិ៍វរៈការពារព្រំដែនប្រាសាទ សង្កាត់ប្រាសាទបានឲ្យដឹងថា ឈ្មួញឈ្មួញ ០៣ក្រុម បាននាំជ្រូកពីប្រទេសវៀតណាមឆ្លងដែនចូលមកតាមច្រករបៀងប្រាសាទ នេះរយៈពេលកន្លះខែមកហើយ គឺដឹកទាំងយប់ទាំងថ្ងៃ បីពេលស្មើបីជើង ហើយក្នុង១ថ្ងៃចាប់ពី២០០ក្បាលទៅ៥០០ក្បាល យកទៅចែកចាយក្នុងខេត្ត ហើយខ្លះសាងរថយន្តដឹកទៅរាជធានីភ្នំពេញ។ ពលរដ្ឋសង្ស័យថា សមត្ថកិច្ចប្រចាំការប៉ុស្តិ៍វរៈការពារព្រំដែនប្រាសាទ ជាអ្នកបើកដៃឲ្យឈ្មួញនាំចូលគគ្រឹកគ្រេងបែបនេះ៕ ដោយ:ភក្ដី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់