សេដ្ឋកិច្ច
អ្នកជំនាញ៖ ស៊ីហ្គេម២០២៣ កម្ពុជា នឹងមានកំណើនភ្ញៀវបរទេសខ្ពស់តម្រូវឱ្យត្រៀមលក្ខណៈជាមុន
អ្នកជំនាញទេសចរណ៍ បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ កម្ពុជា នឹងទទូលបានភ្ញៀវទេសចរច្រើន ជាពិសេសទេសចរអន្តរជាតិ។ ស្របពេលនៃកំណើនភ្ញៀវទេសចរនេះ កម្ពុជា ត្រូវតែរៀបចំត្រៀមលក្ខណៈទុកជាមុន ទៅលើផ្នែកមួយចំនួន ដូចជា សេវាចំណីអាហារ សេវាដឹកជញ្ជូន សណ្តាប់ធ្នាប់សាធារណៈ និងតំបន់ទេសចរណ៍នានាជាដើម។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរនឹងកើនឡើងដោយស្វ័យប្រវត្តិ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ។ លោកបានឱ្យដឹងដូច្នេះថា «យើងគិតថា កីឡាករ គណៈកម្មាការ ជាមួយអ្នកគាំទ្រពួកគាត់ រួមទាំងសាច់ញាត់របស់ពួកគេ យើងឃើញថា រាប់ម៉ឺននាក់ទៅហើយ…មួយវិញទៀត ប្រទេសមួយចំនួនក៏មានហ្វេនក្លឹបរបស់ពួកគាត់ ពីប្រទេសផ្សេងៗ ក៏ចង់មកគាំទ្រដែរ»។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរនៅតាមបណ្តាប្រទេសនានា ក៏យកឱកាសនេះ នឹងមកលេងកម្ពុជាផងដែរ មិនថាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសលោកខាងលិចជាដើម។

លោក ហូ វណ្ឌី បន្តថា អ្វីដែលកម្ពុជា ត្រូវត្រៀមខ្លួនគឺ ការលម្អសោភ័ណភាពសាធារណៈ អនាម័យ ការតុបតែងខ្លួន ជាពិសេសសេវាដឹកជញ្ជូនសាធារណៈ ដើម្បីឱ្យភ្ញៀវទេសចរ បានស្វែងយល់ពីតំបន់មួយទៅតំបន់មួយក្នុងរាជធានីភ្នំពេញ។ លោកថា ប្រសិនបើអាចសេវាជញ្ជូនរបស់រដ្ឋ គួរដឹកដោយមិនគិតថវិកាកាន់តែប្រសើរ ព្រោះដើម្បីទាក់ទាញទឹកចិត្តពួកគេ ឱ្យថ្ងៃក្រោយត្រឡប់មកលេងកម្សាន្តនៅកម្ពុជាទៀត។
ជាមូយគ្នានេះ ត្រូវលក់កញ្ចប់ទស្សនកិច្ចទៅកាន់គោលដៅនានា ជាពិសេសកញ្ចប់ទស្សនកិច្ចត្រូវមានការបញ្ចុះតម្លៃ ឬតម្លៃលើកទឹកចិត្ត ជាដើម។ ដោយជំនាញទេសចរណ៍រូបនេះ បានបញ្ជាក់ថា សមាគម និងក្រុមហ៊ុន នឹងពិភាក្សាគ្នា អំពីការបង្កើតកញ្ចប់នេះ ដោយមានការសម្បទានយ៉ាងណា ដល់ភ្ញៀវទេសចរណ៍ ដើម្បីឱ្យពួកគេបានដើរទស្សនតំបន់នានាបានច្រើនកន្លែង ដូចជា ការទស្សនាទីក្រុង ទីក្រុងវប្បធម៌ និងសេដ្ឋកិច្ច តំបន់វប្បធម៌ប្រវត្តិសាសន៍ខេត្តសៀមរាប និងតំបន់ឆ្នេរខេត្តព្រះសីហនុ ជាដើម។
ទន្ទឹមនឹងការត្រៀមខ្លួននេះ លោក ហូ វណ្ឌី បានផ្តល់ជាទស្សនថា កម្ពុជា គួរតែរៀបចំតំបន់ទេសចរណ៍សំខាន់ ដែលអាចទាក់ទាញភ្ញៀវបានកាន់តែច្រើន ដូចជា តាមតំបន់ដៃទន្លេ តំបន់កោះ តំបន់នៅជុំវិញរាជធានីភ្នំពេញ និងត្រូវបង្កើតឱ្យមានសកម្មភាពផ្សេងៗ ជាពិសេសសកម្មភាពបែបវប្បធម៌ប្រពៃណីរបស់ខ្លួន។ លោកពន្យល់ថា« បរទេសគេអត់ចង់មកមើលអគារខ្ពស់ៗនោះទេ ព្រោះប្រទេសគេ មាន ៥០-៦០ឆ្នាំហើយ គេមកកម្ពុជា គេចង់ឃើញអ្វីប្លែក ដូចជាប្រពៃណី វប្បធម៌ដូនតា ត្រូវបង្កើតកសិទេសចរណ៍ឱ្យបានច្រើន ភ្ញៀវទេសចរដែលមកពីប្រទេសអភិវឌ្ឍគេសប្បាយចិត្តជាង»។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ កម្ពុជា មានការកើនឡើងជាលំដាប់ ពោលគឺជារៀងរាល់សប្តាហ៍ មានការកើនឡើងចន្លោះពី ២០ម៉ឺនទៅ ជាង ៣០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សម្រាប់ឆ្នាំក្រោយនេះ យើងបានបង្កកថវិកាចំនួនបួនឆ្នាំហើយ ប៉ុន្មានថ្ងៃមុន ខ្ញុំចាប់ផ្តើមបង្កកបន្ថែមចំនួន៣០ពាន់លានរៀល ដូច្នេះបួនឆ្នាំ តម្រូវការរបស់យើងគឺ១២០ពាន់លានរៀល ស្មើនឹង៤០លានដុល្លារអាមេរិក ដើម្បីត្រៀមការប្រកួតកីឡាឆ្នាំក្រោយ ដែលត្រូវចាយលុយ។ នេះមិនមែនយកលុយសម្រាប់តែឆ្នាំ២០២៣ទេ នេះជាឆ្នាំទី៣ហើយ ឆ្នាំក្រោយត្រូវដាក់៣០ពាន់លានរៀលបន្ថែមទៀត ដើម្បីបម្រើឱ្យការប្រកួត»៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ