សេដ្ឋកិច្ច
វៀតណាម-ថៃ ពិភាក្សាគ្នា លើកិច្ចព្រមព្រៀងដំឡើងថ្លៃស្រូវអង្ករ
ប្រទេសថៃ និងវៀតណាម កំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនតម្លៃនៃការនាំចេញស្រូវអង្កររបស់ពួកគេ ជាមួយគោលបំណងបង្កើនអានុភាពស្រូវអង្ករ នៅក្នុងទីផ្សារពិភពលោក និងលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។

មន្ត្រីកសិកម្មមកពីប្រទេសថៃ និងវៀតណាម ដែលជាអ្នកនាំចេញស្រូវអង្ករធំជាងគេលំដាប់ទីពីរ និងទីបីរបស់ពិភពលោក បានជួបប្រជុំគ្នានៅទីក្រុងបាងកក កាលពីថ្ងៃសុក្រទី២៧ខែឧសភា ដើម្បីពិភាក្សាអំពីវិធានការរួមគ្នា ជួយដល់កសិករ និងឧស្សាហកម្មស្រូវអង្កររបស់ពួកគេ និងគ្រប់គ្រងថ្លៃដើមផលិតកម្ម។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានបំណងបង្កើនតម្លៃស្រូវអង្ករ បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនអំណាចតថ្លៃនៅក្នុងទីផ្សារពិភពលោក។ តម្លៃស្រូវអង្ករបានធ្លាក់ចុះជាង២០ឆ្នាំមកហើយ ខណៈដែលតម្លៃនៃការផលិត មានការកើនឡើង”។
ភ្លាមៗនេះ ក្រសួងកសិកម្មវៀតណាមមិនអាចទាក់ទងសុំការអធិប្បាយបានទេ។

យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា វៀតណាម និងថៃ បានរួមចំណែកប្រហែល ១០% នៃផលិតកម្មស្រូវអង្ករពិភពលោក និងប្រហែល ២៦% នៃការនាំចេញសកល។
ទោះបីជាយ៉ាងណាក៏ដោយ ការដំឡើងតម្លៃ នឹងក្លាយជាដំណឹងអាក្រក់សម្រាប់អ្នកទិញ និងអ្នកប្រើប្រាស់ចំពេល តម្លៃអាហារពិភពលោកកំពុងឡើងថ្លៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ១០ខែឆ្នាំ ២០២១ កម្ពុជារកចំណូលបានពីការនាំចេញស្រូវអង្ករចំនួនជិត១០លានដុល្លារ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង