សេដ្ឋកិច្ច
ដំណាំវិលជុំធ្វើឲ្យកសិករមួយគ្រួសារ ដោះបំណុល ឲ្យកូនរៀនដល់មហាវិទ្យាល័យ
មួយរយ:ចុងក្រោយនេះ ទីផ្សារដំណាំបន្លែវិលជុំហាក់មានសន្ទុះទីផ្សារឡើងវិញ ខណ:កន្លងទៅកសិករប្រកបរបរដាំដំណាំបន្លែវិលជុំនេះប្រឈមបញ្ហាទីផ្សារខ្លាំង ធ្វើឲ្យកសិករមួយគ្រួសាររស់នៅដ៏រាំរ៉ៃជាមួយបំណុលរុំកោះរកច្រកដោះបំណុលទាំងត្រដាបត្រដួស ខណះបន្លែគ្រប់មុខបានធ្លាក់តម្លៃ ដោយសាតែមានឈ្មួញនាំចូលពីប្រទេសជិតខាងច្រើន។

អ្នកស្រី ឆន សារីន ហៅ ជាវ និង ស្វាមី មានកូនស្រីចំនួន ០៣នាក់រស់ក្នុងបន្ទុក បច្ចុប្បន្ន គ្រួសារអ្នកស្រីរស់នៅ ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្នុងចំណោមកសិកររស់នៅក្នុងភូមិចំនួន០២ក្នុងសង្កាត់ចំការ សំរោង ក្រុងបាត់ដំបងដែលនិយមដាំបន្លែវិលជុំគឺ ភូមិចំការសំរោង១ និង ភូមិចំការសំរោង២ ។
អ្នកស្រី ឆន សារីន បានរំលឹកពីប្រវត្តិនៃការដាំបន្លែវិលជុំរបស់គ្រួសារថា គ្រួសារអ្នកស្រីបានប្រកបរបរដាំបន្លែវិលជុំអស់ រយះពេលប្រមាណ ១៧ ឆ្នាំកន្លងមកហើយ។ ដំណាំដែលគាត់ និងកសិករដទៃទៀតនិយមដាំទាំង២ភូមិខាងលើនេះ មានដូចជា ជីគ្រប់មុខ ស្ពៃតឿ ស្ពៃចង្កឹះ ភ្លៅកង្កែប ស្ពៃក្ដោប និង ស្ពៃផ្កាជាដើម។

អ្នកស្រីបន្តថា ផ្ទៃដីដែលគ្រួសារអ្នកស្រីដាំបន្លែចិញ្ចឹមជីវភាព ដែលមានទំហំធំជាងកន្លះហិកតា រហូតមកដល់សព្វថ្ងៃនេះ គឺអ្នកស្រីជួលគេមិនមានដីខ្លួនឯងនោះទេ។ ក្នុងសកម្មភាពកំពុងមមាញឹក ជាមួយកូនស្រីវ័យជំទង់០២រនាក់ដែលកំពុង បេះនិងចងបាច់ថ្លឹងបន្លែ”ភ្លៅកង្កែប”ទុកឲ្យមូ៉យ អ្នកស្រី ឆន សារីន បានរៀបរាប់អំពីប្រវត្តិដ៏លំបាកលំបិននៃការចាប់ផ្តើមមុខ របរដាំបន្លែវិលជុំនេះថា ការចាប់ផ្ដើមដំបូងពិតជាជួបការលំបាកសម្បើមណាស់ ព្រោះពេលនោះជាមួយនិងស្វាមីអ្នកស្រីបានចាប់ផ្តើមពីបាតដៃទទេហើយដីជាង១ហិកតាសម្រាប់ប្រកបមុខរបរក៏ជួលគេទៀត។
ក្រោយមក នៅពេលមានអង្គការ (C.O) ឬ ធនាគារឲ្យចងការប្រាក់បណ្ដាក់ទុន ទើបអ្នកស្រី និង ស្វាមី សម្រេចខ្ចីបុលទុនមួយចំនួនពីអង្គការ ដើម្បីពង្រីកមុខរបរដាំបន្លែនេះ និងទិញសម្ភារប្រើបប្រាស់ក្នុងការស្រោចសស្របលើផលដំណាំផង។ អ្នកស្រីបានលើកឡើងបន្តថា ការខ្ចីបំណុលធនាគាររយ:ពេលយូរ ការប្រាក់កាន់តែច្រើនមិនមែនជាការងាយស្រួលនោះ ទេបើសិនជាគ្រួសារអ្នកស្រីគ្នានការតស៊ូនិងមុខរបរ។ ដំណាក់កាលដែលធ្វើឲ្យគ្រួសារអ្នកស្រីរស់នៅជាមួយនបំណុលរុំកោះនោះ ពេលដែលអ្នកស្រីជួបបញ្ហាលំបាកគឺដំណាំមិនទទូលបានផលតែបើទទូលបានទិន្នផលប្រសើរហើយបែរជាត្រូវជួបបញ្ហាទីផ្សារដ៏អាក្រក់ទៅវិញ ដែលធ្វើឲ្យបាត់ចំណូលស្របពេលដល់រដូវកាលត្រូវបង់ការប្រាក់ទៅធនាគារទៀតផង។


អ្នកស្រីបានប្រាប់ថា ព្រោះតែបំណុលធនាគារ គ្រួសារអ្នកស្រីបានរស់ត្រាំត្រែងក្នុងថ្លុកបំណុលអស់រយៈពេលជាច្រើនឆ្នាំ ទើបមួយរយៈចុងក្រោយនេះ បានប្រឹងប្រែងងើបចេញពីបំណុលនេះ យ៉ាងត្រដាបត្រដួសរហូតដល់ពេលនេះ បានស្រឡះខ្លួនប្រាណពីបំណុលរុំកោះនេះបានច្រើនគួរសម។ ដំណោះស្រាយ ក៏ដោយសារតែមួយរយៈចុងក្រោយនេះបន្លែគ្រប់មុខមានទីផ្សារល្អប្រសើរឡើងវិញ បើទោះជាជួបឧបសគ្គទីផ្សារខ្លះៗកន្លងមកក៏ដោយ។
អ្នកស្រីបានបង្ហាញពីការធូរស្រាលពីបំណុលធនាគារ និងបង្ហាញពីមោទនភាព នៃជីវភាពនៅក្នុងគ្រួសារសព្វថ្ងៃថា លោកស្រីនិងស្វាមី មានកូនស្រី ០៣នាក់នៅក្នុងបន្ទុក ហើយសុទ្ធតែស្ថិតក្នុងការសិក្សាទាំងអស់។ ដូច្នេះរាល់ការចំណាយលើការសិក្សារបស់កូនៗ និងការចំណាយក្នុងគ្រួសារគ្រប់បែបយ៉ាងគឺត្រូវពឹងលើពីចំណូលនៃមុខរបដាំបន្លែលក់វិលជុំនេះទាំងស្រុង ព្រោះក្រុមគ្រួសារអ្នកស្រីគ្មានដីធ្វើស្រែឬមានមុខរបរផ្សេងក្រៅពីដាំបន្លែវិលជុំនោះទេ។ តែអ្នកស្រីអាចមានលទ្ធភាពរកប្រាក់ផ្តត់ផ្គង់ឲ្យកូនរៀនបាន រហូតបច្ចុប្បន្នកូនស្រីច្បងក៏បានចូលរៀននៅមហាវិទ្យាល័យផងដែរ។
អ្នកស្រីបញ្ជាក់ថា បន្លែ “ភ្លៅកង្កែប” បច្ចុប្បន្នមានទីផ្សារល្អគ្រាន់បើជាង២ខែមុនដោយលក់”១គីឡូក្រាមតម្លៃចន្លោះពី ៣,០០០ រៀលទៅ ៣,៥០០រៀលសម្រាប់បោះដុំឲ្យម៉ូយ ខណៈ២ខែមុនតំលៃត្រឹមតែ ១,០០០រៀលទៅ ១,៥០០រៀលប៉ុណ្ណោះ។ ក្រៅពីបន្លែ “ភ្លៅកង្កែប” អ្នកស្រីក៏ត្រូវប្រមូលផលជីគ្រប់មុខឲ្យម៉ូយផងដែរ ដែលធ្វើឲ្យអ្នកស្រីមានចំណូលគ្រាន់បើបានដោះបំណុលរុំកោះបានស្ទើរទាំងស្រុង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម