សេដ្ឋកិច្ច
អ្នកវិភាគយល់ឃើញថា ទណ្ឌកម្មប្រេងធ្វើឲ្យរុស្ស៊ីឈឺចាប់ជាងអឺរ៉ុប
បន្ទាប់ពីស្ទាក់ស្ទើរមួយរយៈពេល សហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មក្នុងការហាមឃាតនាំចូលប្រេងរុស្ស៊ីហើយ។ ជំនួសវិញដោយប្រេងឆៅ Urals ជាមួយប្រេងឆៅ Brent ដែលមានតម្លៃខ្ពស់នឹងប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ការនេះនឹងកាត់បន្ថយប្រភពចំណូលនៃការនាំចេញច្រើនបំផុតរបស់រដ្ឋាភិបាលក្រុងមូស្គូ និងជួយបង្អាក់ក្បាលម៉ាស៊ីសង្គ្រាមរបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន។
កញ្ចប់ទណ្ឌកម្មថ្មីរបស់ប្លុកអឺរ៉ុបដែលត្រូវបានសម្រេចដោយមេដឹកនាំអឺរ៉ុបកាលពីល្ងាចថ្ងៃអង្គារ៍ នឹងហាមឃាតជាបន្ទាន់នូវចំនួន៧៥%នៃការនាំចេញប្រេងឆៅរុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈនាវា។ ចំនួននេះនឹងកើនឡើងដល់៩០%នៅបំណាច់ឆ្នាំ។ ទណ្ឌកម្មផ្នែកខ្លះត្រូវបានលើកលែងដល់ប្រទេសហុងគ្រី និងប្រទេសមួយចំនួនទៀតដែលនៅត្រូវការប្រេងរុស្ស៊ីតាមរយៈបំពងបញ្ជូន។

ការអនុវត្តមិនស្មើគ្នានៃទណ្ឌកម្មដ៏មានឥទ្ធិពលបំផុតរបស់អឺរ៉ុបគឺមិនល្អមើលនោះទេ។ ជាលទ្ធផលនឹងជំរុញឲ្យតម្លៃប្រេងនៅអឺរ៉ុបឡើងថ្លៃកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់ដែលកំពុងវេទនាស្រាប់ផង។
ក្រុមហ៊ុន Rystad Energy បាននិយាយថា សហភាពអឺរ៉ុបបានកំពុងនាំចូលប្រេងរុស្ស៊ីចន្លោះពី៣ ទៅ ៣.៧លានបារ៉ែលក្នុងមួយៗថ្ងៃ។ ជំនួសវិញនូវចំនួន៧៥%នៃប្រេង Brent ដែលមួយបារ៉ែលតម្លៃ១២០ដុល្លារ ដូច្នេះមានន័យថា អឺរ៉ុបត្រូវការចំណាយតម្លៃបន្ថែមហោចណាស់២ប៊ីលានដុល្លារក្នុងមួយខែ។
ប៉ុន្តែការដាក់ទណ្ឌកម្មនៅតែមានសារសំខាន់។ ការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិរបស់រុស្ស៊ីមានចំនួនដល់១១០ប៊ីលានដុល្លារ ច្រើនជា១ភាគ៥នៃការនាំចេញទំនិញទាំងមូលរបស់រដ្ឋាភិបាលទីក្រុងមូស្គូកាលពីឆ្នាំ២០២១។
អ្នកវិភាគ RBC បានលើកឡើងថា បើទោះបីជាប្រេងអាចត្រូវបានដឹកជញ្ជូនស្រួលជាងឧស្ម័នទៅកន្លែងផ្សេង ក៏រុស្ស៊ីនឹងជួបការលំបាកក្នុងការជំនួសពេញលេញវិញចំពោះការនាំចេញទៅកាន់អឺរ៉ុបដែលបាត់បង់ទាំងនោះ។ ប្រទេសឥណ្ឌាបានកំពុងទិញប្រេងឆៅរុស្ស៊ីដែលបញ្ចុះតម្លៃនូវចំនួនជាប់កំណត់ត្រាថ្មី ប៉ុន្តែកំពុងដំណើរការរោងចក្រចម្រាញ់ប្រេងរបស់ខ្លួនលើសពីសមត្ថភាពផ្លូវការរបស់ពួកគេថែមទៀត។
ចំពោះប្រទេសចិនមិនទាន់បានបង្កើនការនាំចូលនៅឡើយទេ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះមិនសូវមានសន្ទុះឡើយ បន្ទាប់ពីដាក់បំរាមបិទខ្ទប់កូវីដ-១៩។ ហើយទណ្ឌកម្មអឺរ៉ុបនឹងរារាំងដល់នាវាដឹកជញ្ជូនមិនមែនរបស់រុស្ស៊ីពីការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី។
រុស្ស៊ីអាចរកចំណូលបានយ៉ាងហោចណាស់៨.១ប៊ីលានដុល្លារក្នុងមួយៗខែពីការនាំចេញប្រេងចំនួន៣លានបារ៉ែលក្នុងមួយថ្ងៃទៅអឺរ៉ុបក្នុងតម្លៃប្រេងឆៅ Urals បច្ចុប្បន្ន។
អ្នកវិភាគ Rystad បាននិយាយថា ទីក្រុងមូស្គូប្រហែលជាអាចប្តូរទិសដៅល្អបំផុត១លានបារ៉ែលដែលបានកំណត់ពីមុនសម្រាប់អឺរ៉ុប ដោយបញ្ជាក់ថា ការនាំចេញ២លានបារ៉ែលនឹងធ្លាក់ចុះយ៉ាងរហ័សដល់១.៧៥លានបារ៉ែល។
នោះមានន័យថា រុស្ស៊ីនឹងបាត់បង់ចំណូលហោចណាស់ ៣.៤ប៊ីលានដុល្លារក្នុងមួយខែក្នុងដំណាក់កាលដំបូងនៃទណ្ឌកម្ម ឬជាង៤០%នៃលទ្ធផលប្រចាំខែតាមការប៉ាន់ស្មានរបស់ទីក្រុងមូស្គូចំពោះការនាំចេញទៅអឺរ៉ុប។
ការបាត់បង់នោះអាចឡើងហោចណាស់ដល់៤.៥ប៊ីលានដុល្លារក្នុងមួយខែនៅពេលទណ្ឌកម្មរបស់អឺរ៉ុបចាប់ផ្តើមពេញលេញ។ ដូច្នេះមានន័យថា ទណ្ឌកម្មប្រេងធ្វើឲ្យប្រទេសរុស្ស៊ីឈឺចាប់ជាងអឺរ៉ុប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ