សេដ្ឋកិច្ច
ខែឧសភា CDC អនុម័តគម្រោងវិនិយោគ ២០ ក្រុមហ៊ុន មានទុនជិត ២០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានឱ្យដឹងថា នៅក្នុងខែឧសភាឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១២៣៩៥កន្លែង។

ចំនួននេះបើប្រៀបធៀបទៅនឹងខែមេសាឆ្នាំ២០២២ ឃើញថា មានការកើនឡើងខណៈមេសាឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១១ ក្រុមហ៊ុនមានទុនវិនិយោគចំនួន៧១,៧លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៨២៧៤កន្លែងប៉ុណ្ណោះ។
ក្នុងចំណោមក្រុមចំនួន២០ក្រុមហ៊ុនក្នុងនោះមានបង្កើតរោងចក្រកាត់ដេរនិងសម្លៀកបំពាក់ រោងចក្រផលិតកាបូបនិងស្បែក រោងចក្រតម្លើងនិងបង្គុំសម្ភារសូឡា គ្រឿងអេឡេចត្រូវនិច សម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើងនិងរោងចក្រផលិតសម្ភារៈវេចខ្ចប់អាហារជាដើម ដែលមានទីតាំងនៅរាជធានីភ្នំពេញ ៦ ទីតាំង ខេត្តកណ្តាល ៤ ទីតាំង ខេត្តកំពង់ស្ពឺ៣ ទីតាំង ខេត្តតាកែវ ៣ ទីតាំង ខេត្តព្រះសីហនុ ៤ ទីតាំង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ