សេដ្ឋកិច្ច
បារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលវិនិយោគ និងរកស៊ីច្រើនជាងគេនៅកម្ពុជា
បារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានមកវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ បើតាមការស្ទង់មតិមួយ បានបង្ហាញថា មានក្រុមហ៊ុនបារាំងប្រមាណជា ៥០០ក្រុមហ៊ុន បាននិងកំពុងរកស៊ីនៅកម្ពុជា។

លោក Philippe Baudry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា មានប្រសាសន៍ក្នុងសន្និសីទិសារព័ត៌មាន ស្ដីពី «វេទិកាធុររកិច្ចបារាំង-កម្ពុជា» នាថ្ងៃទី ១ ខែមិថុនានេះថា ក្រុមហ៊ុនបារាំង ដែលជាសមាជិកសភាពាណិជ្ជកម្មបារាំងនៅកម្ពុជា មានចំនួន ១៥០ក្រុមហ៊ុន។ ប៉ុន្តែបើតាមការស្ទង់មតិ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានរកឃើញថា ក្រុមហ៊ុនបារាំង ប្រភេទតូច ធំ និងមធ្យម ដែលកំពុងរកស៊ីនៅកម្ពុជា មានប្រមាណជា ៥០០ក្រុមហ៊ុន។
ចំណែកលោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងជាអ្នកជំនួញមួយរូបនៅកម្ពុជាដែរនោះ បានឲ្យដឹងដែរថា ប្រទេសបារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា តែលោកមិនបានបញ្ជាក់ តួលេខក្រុមហ៊ុនចំនួនប៉ុន្មានជាក់លាក់ នោះទេ។

លោក Arnaud Darc បានឲ្យដឹងបន្តថា វិស័យធុរកិច្ចបារាំងនៅកម្ពុជា មិនមានភាពទន់ខ្សោយនោះទេ ទោះបីជាមិនមានភាពលេចធ្លោខ្លាំង ដូចប្រទេសចិនក៏ដោយ។ ប្រទេសចិន បាននិងកំពុងវិនិយោគខ្លាំងលើហេដ្ឋរចនាសម្ព័ន្ធ និងសំណង់អគារខ្ពស់ៗ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អ្នកធុរកិច្ចបារាំង ក៏បានចូលរួមចំណែកច្រើនដែរ នៅក្នុងការវិនិយោគនៅកម្ពុជា តែជាការចូលរួមពីខាងក្រោយ ដោយជាឧទាហរណ៍ ក្រុមហ៊ុនចិនមកវិនិយោគមែន តែជួលកាលវិស្វករ ឬស្ថាបត្យករ ជាជនជាតិបារាំង ឬក្រុមហ៊ុនបារាំងជាដើម។
លោកប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឲ្យដឹងបន្ថែមថា វិស័យដែលមានសក្តានុពល សម្រាប់ធុរកិច្ចបារាំងនៅកម្ពុជា រួមមាន៖ វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង, វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យថាមពលបៃតងជាដើម។
សូមជម្រាបថា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៩ និងទី ១០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។
ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថា នឹងមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ វេទិកានេះ គឺដើម្បីឲ្យអ្នកធុរកិច្ចបារាំង មកសិក្សាស្វែងយល់អំពីវិស័យសក្តានុពល នៅក្នុងប្រទេសកម្ពុជា ហើយនឹងអាចឈានមកវិនិយោគ នាពេលខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង