Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Realestate.com.kh ផ្តល់ឱកាសច្រើន​ដល់អ្នកចូលរួមពិព័រណ៍អចលនទ្រព្យរបស់ខ្លួន

បានផុស

នៅ

ក្រុមហ៊ុន Realestate.com.kh នឹងតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន នៅថ្ងៃទី០២-០៣ ខែកក្កដា ខាងមុខនេះ នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា ​ឆ្នាំ២០២២នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗឱ្យឈាន​ដល់​កម្រិត​ថ្មីមួយ និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា ​ដែលកំពុងតែរីកចម្រើន ។

ពិព័រណ៍អចលនទ្រព្យនេះគឺមានការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O’Sullivan ជាមួយនឹងចក្ខុវិស័យ​ ដើម្បីធានាដល់​អតិថិជន​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស ​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជា។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។

ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។

ក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះ រួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើន​ក្នុងអំឡុង​ពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ។

លោក Thomas O’Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា«ចាប់តាំងពីបានបំបែក​កំណត់ត្រា​​តាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះ​ឈ្មោះចូលរួមពីអ្នកតាំង​ពិព័រណ៍​ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែល​មានចំនួន​ជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍» ។

ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម