Connect with us

សេដ្ឋកិច្ច

អ្នកធុរកិច្ចបារាំង មើលឃើញថា កម្ពុជា​មានចំណុចល្អច្រើន សម្រាប់ការវិនិយោគ

បានផុស

នៅ

អ្នកធុរកិច្ចបារាំង មើលឃើញថា ប្រទេសកម្ពុជា​ មានចំណុចល្អច្រើន សម្រាប់ការវិនិយោគ និងរកស៊ី ដោយកម្ពុជា មានគោលនយោបាយវិនិយោគអំណោយផល និងការរៀបចំឲ្យមានវេទិការវាងស្ថាប័នសាធារណៈ ជាមួយវិស័យឯកជនជាដើម។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១ ខែមិថុនានេះថា ប្រទេសកម្ពុជា​ មានចំណុចល្អជាច្រើន សម្រាប់អ្នកវិនិយោគ និងអ្នករកស៊ី ដោយលោកថា កាលពីមុនមានតិច ហើយក្រោយមកចំណុចល្អ មានកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោក Arnaud Darc ដែលជាអ្នកធុរកិច្ចមួយរូបដែរនោះ បានមើលឃើញថា ចំណុចល្អទីមួយ គឺគោលនយោបាយវិនិយោគរបស់កម្ពុជា មានភាពអំណោយផលដល់វិនិយោគិនបរទេស។ ចំណុចល្អទីពីរ គឺការរៀបចំឲ្យមានវេទិការវាងស្ថាប័នសាធារណៈ ជាមួយវិស័យឯកជនដើម្បីពិភាក្សាគ្នា និងស្វែងរកដំណោះស្រាយ ទៅលើបញ្ហាធុរកិច្ចដែលកើតមាន។ ចំណុចល្អទីបី ប្រទេសកម្ពុជា ជាកន្លែងល្អសម្រាប់អ្នកវិនិយោគបរទេស ពីព្រោះនៅពេលវិនិយោ​គនៅកម្ពុជាហើយ អាចពង្រីកទៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដោយប្រទេសកម្ពុជាជាគោល។​

ចំណែកលោក Soreasmey Ke Bin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានលើកឡើងដែរថា អ្នកជំនួញមកពីប្រទេសបារាំង គឺបានចាត់ទុកប្រទេសកម្ពុជា មិនត្រឹមតែជាទីផ្សារមួយប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានទំនាក់ទំនង ជាមួយប្រទេសបារាំងជាយូរយារណាស់មកហើយ។

លោកថា «សម្រាប់អ្នកធុរកិច្ចមកពីបារាំងផ្ទាល់ ជាក់លាក់មកពីបារាំងតែម្ដង ប្រទេសកម្ពុជា គឺមិនត្រឹមតែជាទីផ្សារមួយទេ ក៏ប៉ុន្តែជាប្រទេសមួយ ជាប្រជាជនមួយដែលធ្លាប់មាន គេហៅថាជាមានប្រវត្តិជាមួយគ្នាច្រើន ជាការចូលរួមពីប្រទេសបារាំង នៅក្នុងប្រទេសកម្ពុជាយើង គឺមានប្រវត្តិយូរមកហើយជាមួយគ្នា ហើយក៏សូម្បីប្រជាជនខ្មែរ ក៏ស្គាល់បារាំងច្រើន ចេះនិយាយភាសាបារាំង ស្គាល់ម៉ាកយីហោរបស់បារាំង មានខ្មែររស់នៅបារាំងក៏ច្រើន ចឹងគឺយើងមានទំនាក់ទំនងគ្នាមកច្រើនហើយ ក្នុងរយៈពេលកន្លងមកហ្នឹង»។

លោក Soreasmey Ke Bin បានលើកឡើងបន្តថា អ្វីដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ចង់បាននៅក្នុង «វេទិកាធុរកិច្ចកម្ពុជា-បារាំង» ដែលនឹងធ្វើនៅថ្ងៃទី ៩ និងទី ១០ ខែមិថុនាខាងមុខនេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ច ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ទោះជាបែបណាក៏ដោយ សម្រាប់អ្នកធុរកិច្ចបារំាង មើលឃើញថា ប្រទេសកម្ពុជា នៅមានចំណុចខ្វះខាតមួយចំនួន ដូចជា៖ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាប្រជាជននៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបជាមួយប្រទេសវៀតណាម និងថៃជាដើម៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម