សេដ្ឋកិច្ច
តើអ្នកជំនួញបារាំង គិតទៅលើចំណុចអ្វីខ្លះ មុនពេលសម្រេចចិត្តវិនិយោគ នៅប្រទេសណាមួយ?
អ្នកជំនួញជនជាតិបារាំង បានអះអាងថា មុនពេលដែលក្រុមហ៊ុនបារាំង សម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ គឺតែងតែគិតទៅលើចំណុចមួយចំនួន ដូចជាផលចំណេញ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ របស់ប្រទេសនោះ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងជាអ្នកជំនួញមួយរូបនៅកម្ពុជាដែរនោះ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ១ ខែមិថុនាថា មិនថាតែអ្នកជំនួញជនជាតិបារាំង ឬជនជាតិណាមួយនោះទេ មុនពេលសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ តែងតែគិតទៅលើចំណុចមួយចំនួន ដូចជាតើថាការវិនិយោគនោះ ផ្ដល់ផលប្រយោជន៍ ឬផលចំណេញបែបណា?, ថាតើប្រទេសនោះ មានសន្តិភាព មានស្ថិរភាព និងមានការអភិវឌ្ឍទៅមុខទៀតបែបណា?
លោក Arnaud Darc មានប្រសាសន៍បន្តថា សម្រាប់លោក ក៏ដូចជាអ្នកធុរកិច្ចបារាំងផ្សេងទៀត សំឡឹងមើលកម្ពុជាទៅលើភាពរឹងមាំនៃទីផ្សារជាសំខាន់ ព្រមទាំងស្ថិរភាពសេដ្ឋកិច្ច និងនយោបាយជាដើម មុនពេលសម្រេចចិត្តវិនិយោគ។
ក្នុងនោះ ក៏មានក្រុមហ៊ុនបារាំងមួយចំនួនដែរ ដែលមុនពេលសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ គឺគេពិនិត្យទៅលើគុណតម្លៃ ថាតើប្រទេសនោះមានគុណតម្លៃ ដូចប្រទេសខ្លួនដែរឬអត់? ឧទាហរណ៍ ដូចជាក្រុមហ៊ុននៅប្រទេសបារាំង និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប គឺគេផ្ដល់គុណតម្លៃខ្ពស់ ទៅលើសកម្មភាពទំនួលខុសត្រូវសង្គម ឬហៅថា CSR។ ដូច្នេះ ប្រសិនបើក្រុមហ៊ុនទាំងនោះ ពិនិត្យឃើញថា ប្រទេសដែលខ្លួនចង់វិនិយោគ មានសកម្មភាពទំនួលខុសត្រូវសង្គម មានស្ថិរភាពសេដ្ឋកិច្ច និងនយោបាយជាដើមនោះ ពួកគេប្រាកដទៅជាវិនិយោគមិនខាន។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានបញ្ជាក់ថា វិស័យធុរកិច្ចបារាំង មិនបានផ្ដោតខ្លាំងទៅលើបញ្ហានយោបាយ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុន្មាននោះទេ តែពួកគេផ្ដោតខ្លាំងទៅលើថាតើប្រទេសនោះ មានអំណោយផលនៅក្នុងវិនិយោគដែរឬអត់? មានស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ដែរឬក៏អត់?
អ្នកធុរកិច្ចបារាំង មើលឃើញថា ប្រទេសកម្ពុជា មានចំណុចល្អច្រើន សម្រាប់ការវិនិយោគ និងរកស៊ី ដោយកម្ពុជា មានគោលនយោបាយវិនិយោគអំណោយផល និងការរៀបចំឲ្យមានវេទិការវាងស្ថាប័នសាធារណៈ ជាមួយវិស័យឯកជនជាដើម។ បើតាមលោក Arnaud Darc ដដែល គឺប្រទេសបារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបើតាមការស្ទង់មតិ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានរកឃើញថា ក្រុមហ៊ុនបារាំង ប្រភេទតូច ធំ និងមធ្យម ដែលកំពុងរកស៊ីនៅកម្ពុជា មានប្រមាណជា ៥០០ក្រុមហ៊ុន។
សូមជម្រាបដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា សហការជាមួយគណកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា នឹងរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង» រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៩ និងទី ១០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ នៅរាជធានីភ្នំពេញ។ នៅក្នុងនោះ ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងប្រទេសបារាំង ត្រូវបានរំពឹងថា នឹងចូលរួមក្នុងព្រឹត្តការណ៍នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត