Connect with us

សេដ្ឋកិច្ច

អាមេរិកមើលឃើញពីសក្តានុពលលើវិស័យជាច្រើននៅកម្ពុជា និងចាប់អារម្មណ៍​សហការអភិវឌ្ឍ

បានផុស

នៅ

មន្រ្តីសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិស័យមួយចំនួននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍឱ្យកាន់តែមានការីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួង​សាធារណការ និងដឹកជញ្ជូនទទួលជួបពិភាក្សាការងារជាមួយលោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ។

លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ជំនួបនេះមានគោលបំណងដើម្បីពិភាក្សា​ស្វែងយល់អំពី​កាលានុវត្តភាពពាណិជ្ជកម្ម​សម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាដើម្បីស្វែងរកឱកាសសម្រាប់ការផ្តល់ជំនួយបច្ចេកទេស​ដែលអាចធ្វើទៅបានតាមរយៈកម្មវិធីតភ្ជាប់មេគង្គបូព៌ា-បស្ចឹមតាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។

លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនលោក Moses An អំពីគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតដែលរួមមាន៖ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការ​សាងសង់ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ និងការអភិវឌ្ឍកំពង់​ផែដើម្បីចូលរួមកាត់បន្ថយការចំណាយផ្នែកភស្តុភារកម្ម។

បន្ថែមពីលើនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ក៏បានលើកឡើងផងដែរទាក់ទងទៅនឹងគម្រោង​អភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាបញ្ហាគួរឱ្យព្រួយបារម្ភរបស់កម្ពុជា ផែនការមេភស្តុភារកម្មកម្ពុជាដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៣៣០គម្រោង ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ការបណ្ដុះបណ្ដាលវិស្វករជំនាន់ក្រោយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការធ្វើទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ បម្រែបម្រួលអាកាសធាតុ និងបញ្ហាឆ្លងកាត់ព្រំដែនជាដើម។ 

នៅក្នុងជំនួបនោះ លោក Moses An បានសម្តែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយ​ចំនួនដើម្បីចូលរួម​ចំណែកអភិវឌ្ឍកម្ពុជា ឱ្យកាន់តែមានការីកចម្រើន ដែលក្នុងនោះរួមមាន៖ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើផែនការផ្អែកលើការអនុវត្ត អភិបាលកិច្ច បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ/បរិយាបន្នសង្គម/សមធម៌ និងការតភ្ជាប់ពហុមធ្យោបាយ។

លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួលលើការងារផ្សេងៗ ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាងក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន។

ជាការឆ្លើយតប លោកស្រី កុយ សុដានី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ចូនកម្ពុជា ត្រៀមខ្លួនសហការជានិច្ចជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាលម្អិត​បន្តទៀតលើបញ្ហាទាំងនេះ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម