សេដ្ឋកិច្ច
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន តាមដានការវិវត្ត វិស័យអចលនទ្រព្យ
ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីធ្វើជាសូចនាករមួយដ៏សំខាន់ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំង។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ លោកស្រី ជា សិរី ឧបការីទេសសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន គឺជាជំហាន និងសមិទ្ធផលថ្មីមួយទៀតនៃការងារចងក្រងស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់ការវិភាគ និងវាយតម្លៃដំណើរការសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ និងសំណង់។
លោកស្រីបានបន្តថា ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នឹងរួមចំណែកដ៏សំខាន់ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរមា ក្នុងគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកស្រីបានបន្តថា សិក្ខាសាលានេះនឹងផ្តល់ឱកាសបន្ថែមទៀតដល់អ្នកប្រើប្រាស់ទិន្នន័យ ដើម្បីសាកសួរបន្ថែមពី ដំណើរការនៃការចងក្រងសន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ។
លោកស្រីបានលើកឡើងថា៖ “ការចងក្រងស្ថិតិមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសេដ្ឋកិច្ចមួយ ពេលដែលដើរលឿនទៅមុខ នៅពេលដែលយើងអត់មានអ្វីមកវ៉ាស់វែង និងដើរបានជំហានប៉ុន្មាន វាប្រៀបដូចមនុស្សខ្វះភ្នែកអ៊ីចឹងដែរ ហើយយើងបើកបរឡាននៅតាមផ្លូវ បើយើងអត់មានកុងទ័រសម្រាប់មើលថា ជិះទៅប៉ុន្មានគីឡូម៉ែត្រក្នុង១ម៉ោង និងជិះទៅបានប៉ុន្មានគីឡូទេ ដោយអត់មានទិសដៅ និងមិនដឹងថា ធ្វើដំណើរបានប៉ុន្មាន ក៏វាលំបាកដែរ”។
លោកស្រី ជា សិរី បានបញ្ជាក់ថា វិស័យអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រ កំណើនសេដ្ឋកិច្ច ហើយព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងវិស័យនេះរឹតតែសំខាន់ទៅទៀត សម្រាប់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ សំដៅតាមដានអតុល្យភាពម៉ាក្រូ សេដ្ឋកិច្ច និងវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសវិស័យហិរញ្ញវត្ថុ។

លោក ស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ថា សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដែលផ្សព្វផ្សាយនាពេលនេះ នឹងជាសូចនាករមួយដ៏សំខាន់ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និង លំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំងក្នុងពេល ២ ទសវត្សកន្លងមកនេះ។
លោកស្រីបានបន្តថា វិស័យអចលនទ្រព្យ និងលំនៅដ្ឋាននេះ គឺជាវិស័យមួយក្នុងចំណោមវិស័យធំៗសំខាន់បួនរួមមាន វិស័យ ទេសចរណ៍ កម្មន្តសាល់កាត់ដេរ សំណង់ និងកសិកម្ម ដែលបានជម្រុញកំណើពសេដ្ឋកិច្ចកម្ពុជា ២ ទសវត្សកន្លងមកនេះ ហើយក៏បានជួយជំររុញឱ្យមានកំណើនក្នុងវិស័យពាក់ពន្ធ័រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ ធនារ៉ាប់រង សំណង់ លក់ដុំលក់រាយ ដឹកជញ្ចូន …។ល។
លោកស្រីបានបន្តទៀតថា ដូចនេះការតាមដាន និងត្រួតពិនិត្យទាន់ពេល នឹងជួយបង្ការហានិភ័យផ្សេងៗ រួមទាំងវិធានការទប់ទល់មានប្រសិទ្ធភាព នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ ជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើត ឡើងចេញពីវិបត្តិនៃវិស័យ អចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនធ្លាប់ជួបប្រទះក្នុងអតីតកាល៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន