Connect with us

សេដ្ឋកិច្ច

បាន​រៀនវគ្គ​បច្ចេកទេស កសិករ​ពីរ​នាក់​បង​ប្អូន​ អះអាង​ឆ្នាំនេះ មៀនប៉ៃលិន​មិន​ពិបាករឿង​ទីផ្សារ

បានផុស

នៅ

ប្រជាកសិករដែលប្រកបរបរដាំដំណាំមៀនប៉ៃលិន “តាង៉ែន” ពីរ​នាក់​បង​ប្អូន​សម្តែងក្តីរីករាយ ខណៈ​ឆ្នាំនេះមៀនប៉ៃលិន​ដែលពួកគេ​ដាំដុះ អាចហុចផលបានច្រើនជាងឆ្នាំកន្លងទៅ ស្របតាមទីផ្សារក៏​ល្អប្រសើរផងដែរ។ នេះបើតាមកសិករឈ្មោះ យុឹម ប៊ុនថេន និងឈ្មោះ យុឹម ប៊ុនលៀង រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកំរៀង ខេត្តបាត់ដំបងជាម្ចាស់ចំការបានផ្តល់បទសម្ភាស់ជាមួយកម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករទាំអ ២ នាក់បងប្អូនបានឲ្យដឹងថា ឆ្នាំនេះពួកលោកដាំលើដីជួលពីអ្នកភូមិបានប្រហែល ៤ ពាន់ដើម ហើយ​ទិន្នផល​អាចកើនជាងឆ្នាំមុន បើទោះបីឆ្នាំមុនជួបផលលំបាករឿងទីផ្សារបន្តិច​ក៏​ដោយ​។

កាលពី​ឆ្នាំមុន រាជរដ្ឋាភិបាលបានចុះ​ជួយទិញក៏ដោយចុះ តែ​ពួកលោកមានជំនឿយ៉ាងម៉ុតមាំថា នៅ​ឆ្នាំនេះតាមរយ:ការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល ដែល​បាន​ខិតខំរកទីផ្សារជូនដល់ប្រជាកសិករប្រកបរបរដាំដំណាំមួយនេះ ចៀសវាងដើរតាមគន្លងទីផ្សារកាលពី១ឆ្នាំកន្លងទៅ។

លោកយុឹម ប៊ុនលៀង បានអះអាងថា ទិន្នផលផ្លែមៀនប៉ៃលិនរបស់លោកទាំង២នាក់បងប្អូន​ឆ្នាំនេះ ល្អប្រសើរជាងឆ្នាំមុន​ហើយ​ទីផ្សារក៏មិនសូវបារម្មណ៍នោះដែរ អាចនាំត្រង់ទៅប្រទេសចិនបានតាមរយ:ក្រុមហ៊ុន។

កសិករ​រូប​នេះបន្ត​ថា កន្លងទៅ​មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាលវគ្គខ្លី សម្រាប់ប្រកបរបរកសិកម្មមួយនេះឲ្យមានប្រសិទ្ធិភាពនិងស្តង់ដាល្អស្របតាមតម្រូវការទីផ្សារក្រៅប្រទេស តាមរយ:ម្ចាស់ចម្ការត្រូវមានវិញ្ញាបនបត្រទទួលស្គាល់ពីមន្ទីរស្ថាប័នជំនាញ។ ការសិក្សាវគ្គខ្លីនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រជាកសិករគ្រប់រូបដែលប្រកបមុខរបរកសិកម្ម ដើម្បីឲ្យបានទិន្នផលល្អស្របតាមតម្រូវការទីផ្សារក្រៅប្រទេស។

លោកបន្តថា វគ្គសិក្សានេះ​ជាឱកាសមាសប្រាក់ដែលទាមទារឲ្យប្រជាកសិករផ្សេងៗ គួរចូលរួម​ឲ្យបានទាំងអស់គ្នា បើមិនដូច្នោះទេក្រុមហ៊ុនមិនទទួលទិញនិងនាំចេញទៅទីផ្សារក្រៅ​ប្រទេស ហើយជាលទ្ធផល​ប្រាកដជាប្រជាកសិករជួបផលលំបាកសម្រាប់ទីផ្សារមិនខានឡើយ។

បើ​តាម​កសិករ​រូប​នេះ​ ឆ្នាំនេះមានក្រុមហ៊ុនរង់​ចាំទទួលជាស្រេច ហើយសម្រាប់ចម្ការរបស់លោកក្រុមហ៊ុនចិននឹងចុះពិនិត្យជាក់ស្តែងដល់ចម្ការ ដើម្បីធ្វើ​កុងត្រាកក់លុយតែម្តង ហើយរឿងបច្ចេកទេសវេចខ្ចប់នៅលើក្រុមហ៊ុនជាអ្នកអនុវត្តតាមស្តង់ដារបស់ក្រុមហ៊ុនក្នុងការនាំចេញទៅប្រទេសចិន។ ដំណឹងនេះធ្វើឲ្យពួកលោកទាំងពីរកាន់តែមានទឹកចិត្តក្នុងការប្រកបរបរមួយនេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារក្នុងស្រុកដោយមិនធ្វើសំណាកស្រុកទាំងប្រថុយប្រថាននោះទេ។

ស្របជាមួយការលើកឡើងរបស់ប្រជាកសិករខាងលើនេះ លោក ឈឹម វិច្ឆរ៉ា ប្រធានមន្ទីរ​កសិកម្មខេត្តបានឲ្យកម្ពុជាថ្មីដឹងយ៉ាងដូច្នេះដែរថា ពាក់ព័ន្ធនិងការវេចខ្ចប់ វាពិតជាមានតម្លៃធំណាស់ ក្នុងការនាំចេញទៅលើទីផ្សារក្រៅប្រទេស។ ចឹងហើយការ​វេចខ្ចប់ ទាមទាឲ្យមានអនាម័យល្អកុំឲ្យមានមេរោគឬសត្វល្អិតគឺជាការចាំបាច់ណាស់សម្រាប់នាំចេញទៅប្រទេសចិន។

ប្រធានមន្ទីរកសិកម្ម​រូបនេះ​បាន​បន្ត​ថា កន្លងទៅអគ្គរដ្ឋបាលគយសាធារណរដ្ឋចិន ក៏ដូចជាស្ថានទូតចិនប្រចាំកម្ពុជាបានចុះពិនិត្យជាក់ស្តែងក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបងក្នុងស្រុកបាណន់ ហើយខាងភាគីក្រុមហ៊ុនចិនក៏គាំទ្រនិងផ្តល់យោបល់ពាក់ព័ន្ធបច្ចេកទេសសាងសង់កន្លែងស្តុក និងវេចខ្ចប់ប្រកបដោយអនាម័យល្អដើម្បីនាំចេញទៅប្រទេស​ចិន​។

ការលើកឡើងពីលោកប្រធានមន្ទីរកសិកម្មខេត្ត ស្របពេលកន្លងទៅលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងក្នុងកិច្ចប្រជុំមួយថា ខេត្តបាត់ដំបងពិតជាមានផលិតផលនានាយ៉ាងសំបូរបែប ប៉ុន្តែការវេចខ្ចប់​នៅមានកម្រិតនៅ​ឡើយ ត្រូវតែពង្រឹងផ្នែកបច្ចេកទេសបន្ថែមទៀតដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេសឲ្យមានទំហំធំ។

ពាក់ព័ន្ធដំណាំមៀនប៉ៃលិន”តាង៉ែន”ដែលប្រជាកសិករដាំដុះក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២២នេះ លោក ហេង សិទ្ធ នាយការិយាល័យផែនការនៃមន្ទីរកសិកម្មខេត្តប្រាប់ថា នៅមិនទាន់ដឹងចំនួននៅឡើយនោះទេថា តើប្រជាកសិករ ក្នុងខេត្ត បាត់ដំបង នាពេលបច្ចុប្បន្ននេះ បានដាំដំណាំមៀនប៉ៃលិន”តាង៉ែន”លើទំហំដី បានប៉ុន្មានហិកតា បើធៀបឆ្នាំកន្លងទៅគិតត្រឹមពេលនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម