Connect with us

សេដ្ឋកិច្ច

១ឆ្នាំ ក្រោយនាវា MT Strovolos លួចយក​ប្រេងជិត ៣០ម៉ឺនបារ៉ែល​របស់កម្ពុជា

បានផុស

នៅ

កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០២១កន្លង​ទៅ​ ក្រុមហ៊ុន គ្រីស អែនណឺជី (Kris​ Energy)​ ដែល​មាន​ទីតាំងនៅ​ប្រទេស​​​សិង្ហបុរី បាន​ប្រកាសពីការ​ក្ស័យធនរបស់ខ្លួន ដោយសារជាប់បំណុល និងថាប្រេងដែលបូមបាន​​​ពីប្លុកអេ(A) នៅកម្ពុជា មាន​ចំនួន​តិចតួច មិនគ្រប់គ្រាន់ដូចការរំពឹងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក ប្រេងឆៅប្រមាណជិត៣០ម៉ឺនបារ៉ែល (២៩៥ ០០០) ដែលស្មើជិត៤៧លានលីត្រ បានបាត់ពីកម្ពុជា នៅខែមិថុនា ឆ្នាំ ២០២១។​ ប៉ុន្តែបន្ទាប់មកត្រូវបានរកឃើញវិញ នៅខែ សីហា ឆ្នាំដដែល ក្នុងដែនសមុទ្ររបស់​ប្រទេសឥណ្ឌូនេស៊ី។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា  ​ខ្លួនបានរឹបអូស​នាវាដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ​ដែលមានផ្ទុកប្រេងឆៅ ៣០ម៉ឺនបារ៉ែល និងមាននាវិកនៅលើកប៉ាល់នោះជាង១០នាក់ផងដែរ។

គិតត្រឹមខែ មិថុនា ឆ្នាំ ២០២២នេះ មានរយៈពេល ១ឆ្នាំហើយ ដែលកម្ពុជា បានទាមទារយកប្រេងទាំងនេះមកវិញ។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ​បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ០៧ ខែមិថុនាថា ទាក់ទងរឿងប្រេងនេះ ភាគីពាក់ព័ន្ធ (មេធាវីរដ្ឋាភិបាល ក្រុមហ៊ុន គ្រីស អែនណឺជី (Kris​ Energy)​ កប៉ាល់ MT Strovolos) កំពុងពិភាក្សាសម្របសម្រួលដោះស្រាយគ្នាដោយសន្តិវិធី។ លោកសង្កត់ធ្ងន់ថា« ខ្ញុំពុំទាន់អាច​វាយតម្លៃបានថាចប់នៅពេលណានៅឡើយទេ សូមរង់ចាំសិន»។

ទោះយ៉ាងណា លោក ជៀប សួរ បានឱ្យដឹងថា បញ្ហានេះ នឹងអាចមានដំណោះស្រាយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ១៣ នាទីutes មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានជាតិ១៧ នាទីutes មុន

​ដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល បម្រើសេវាសាធារណៈ​ពហុវិស័យ

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

Heineken® Silver ទើបតែ​បាន​បញ្ចប់កម្មវិធី KOL​ Party ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ដោយមាន​ការ Prank ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហុងគ្រី ប្រកាសដកខ្លួនចេញពី ICC ចំពេលលោក Netanyahu បំពេញទស្សនកិច្ច

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

Sokha Hotels

ព័ត៌មានពេញនិយម