សេដ្ឋកិច្ច
មកស្គាល់ប្រទេស អាស៊ាន ទិញស្រូវសាលីច្រើនជាងគេបំផុត
ការផ្គត់ផ្គង់ស្រូវសាលីរបស់ប្រទេសឥណ្ឌូណេស៊ីកំពុងទទួលរងផលប៉ះពាល់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែប្រទេសមួយនេះពឹងផ្អែកយ៉ាងខ្លាំង ក៏ដូចជាអ្នកទិញស្រូវសាលីកំពូលគេនៅតំបន់អាស៊ីអាគ្នេយ៍ ។

ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ការនាំចូលស្រូវសាលីរបស់ឥណ្ឌូនេស៊ីពីអ៊ុយក្រែនឈានដល់ ៩៦៣.០៦ លានដុល្លារក្នុងឆ្នាំ ២០២០ ខណៈការនាំចូលពីរុស្ស៊ីវិញមានចំនួនសរុប ៩៥៧.៨៩ លានដុល្លារក្នុងឆ្នាំដដែលនោះ ។
ចំណែកទិន្នន័យពីសារព័ត៌មាន Kontan បានបង្ហាញដែរថា ឥណ្ឌូនេស៊ីបានទិញស្រូវសាលីចំនួន ៤.៦៩ លានតោនពីប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២១ ខណៈទិញពីអ៊ុយក្រែនឈានដល់ ៣.០៧ លានតោនក្នុងរយៈពេលដូចគ្នានេះ ។

ទន្ទឹមនោះយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានឲ្យដឹងថា ទោះប្រទេសទាំងពីរមិនមែនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌូនេស៊ីសម្រាប់ការនាំចូល ឬនាំចេញស្រូវសាលីក៏ដោយ ប៉ុន្តែជម្លោះនេះនឹងជះឥទ្ធិពលដល់ការនាំចូលគ្រឿងផ្សំអាហាររបស់ឥណ្ឌូនេស៊ី ជាពិសេសស្រូវសាលីពីអ៊ុយក្រែនតែម្ដង ។
ស្របពេលជាមួយគ្នានេះ លោក Lestary Barany ជំនួយការស្រាវជ្រាវនៅនាយកដ្ឋានសេដ្ឋកិច្ចនៃ CSIS បានប្រាប់សន្និសីទសាព័ត៌មានតាមវីដេអូកាលពីថ្ងៃពុធថា “ប្រហែល ៧៥ ភាគរយនៃការនាំចូលរបស់ឥណ្ឌូនេស៊ីពីអ៊ុយក្រែនគឺជាធញ្ញជាតិ ជាពិសេសស្រូវសាលី ។ បន្ទាប់មកគឺដែក និងដែកថែប ២៣ ភាគរយ ខណៈ ២ ភាគរយគឺទំនិញផ្សេងៗទៀត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Jakarta Globe
ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?