សេដ្ឋកិច្ច
ស្ករត្នោតកំពង់ស្ពឺផលិតបានតែ ១០០តោន ខណៈតម្រូវការ ១៥០តោននាំចេញទៅអឺរ៉ុប
ស្ករត្នោតកំពង់ស្ពឺ ផលិតមិនទាន់តម្រូវការ ខណៈការផ្គត់ផ្គង់បានតែ ១០០តោន ឯតម្រូវការសរុបចំនួន ១៥០តោន នៅឆ្នាំ ២០២២នេះ។ នេះបើតាមការបញ្ជាក់របស់លោក វី វាសនា អ្នកចាត់ការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក វាសនា បានឱ្យដឹងថា ការផលិតមិនទាន់តម្រូវការនេះ ដោយសារកត្តាអាកាសធាតុមិនអំណោយផល ភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ខ្លាំង ប្រឈមគ្រោះថ្នាក់ ដែលធ្វើឱ្យកសិករពិបាកក្នុងការឡើងយកទឹកត្នោត។

លោកបន្តថា ឆ្នាំនេះ ស្ករត្នោតប្រភេទម្សៅ ទើបតែផលិតបាន ៥៧តោន ប៉ុណ្ណោះសម្រាប់នាំចេញទៅអឺរ៉ុប ក្រៅពីនេះស្ករត្នោតទាំងអស់។
ស្ករត្នោតកំពង់ស្ពឺ ជាទំនិញសម្គាល់ភូមិសាស្រ្ត មិនអាចស្តុកទុកបានយូរនោះទេ ពោលគឺប្រើប្រាស់បានតែ១ឆ្នាំសម្រាប់ស្ករម្សៅ និង ៣ឆ្នាំសម្រាប់ស្ករសាច់។ ចំពោះការផលិតស្ករត្នោត ដែលមានគុណភាពល្អ និងទទួលបានផលច្រើន គឺចាប់ពីចុងខែ ធ្នូ ដល់ឧសភា។
ស្ករត្នោត ដែលសមាគមផលិតមាន៤ប្រភេទ គឺស្ករម្សៅ ស្ករសេរ៉ូ ស្ករផែន និងស្ករសាច់។ លោក វី វាសនា បានឱ្យដឹងថា ស្ករសាច់ឆ្នាំនេះ លក់បានតម្លៃ ៦០០០-៦៥០០រៀល ក្នុងមួយគីឡូក្រាម ស្ករម្សៅ ៧១០០រៀល ស្ករផែន និងស្ករសេរ៉ូ ៦៥០០រៀល។
បើតាមលោក វី វាសនា បច្ចុប្បន្នសមាគមស្ករត្នោតកំពង់ស្ពឺ នៅខ្វះកម្លាំងផលិត ដើម្បីបំពេញតម្រូវការនៅឡើយ។ លោកថា សមាគមត្រូវការកម្លាំងផលិតបន្ថែមចំនួន ១៥០គ្រួសារទៀត ខណៈសព្វថ្ងៃមានចំនួន ១៥៥គ្រួសារ បូកសរុបទាំងអស់ ៣០០គ្រួសារ ទើបអាចគ្រប់តម្រូវការ។ ចំពោះមូលហេតុនៃការខ្វះកម្លាំងផលិត ដោយសារយុវជនពេញកម្លាំងភាគច្រើនងាកទៅធ្វើការងារក្នុងវិស័យរោងចក្រ។ ចំណែកកសិករវ័យចំណាស់ខ្វះកម្លាំងក្នុងការឡើងត្នោត មួយចំនួនក៏បោះបង់មុខរបរនេះ។
សមាគមស្ករត្នោតកំពង់ស្ពឺ ផ្តោតលើការផលិតស្ករត្នោតនៅតំបន់ចំនួនបី គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ករត្នោតកំពង់ស្ពឺនាំចេញតាមរយៈក្រុមហ៊ុនបី និងអាជីវករមួយរូប ទៅប្រទេស កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ និងភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប។ ដើមត្នោត ដែលបានផ្តល់ស្ករឱ្យសមាគមស្ករត្នោតកំពង់ស្ពឺ មានចំនួនជាង ៣ពាន់ដើម។
ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។
កាលពីឆ្នាំ ២០២១ សមាគមស្ករត្នោតកំពង់ស្ពឺ បាននាំចេញស្ករត្នោតប្រមាណ ១៥៧តោន និងរំពឹងថា ឆ្នាំ ២០២២នេះ ផលិតបាន ២០០តោន ប៉ុន្តែផលិតបានតែ ១០០តោនប៉ុណ្ណោះ ខុសការគ្រោះទុក ដោយសារកត្តាអាកាសធាតុ៕ សុផល








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ