សេដ្ឋកិច្ច
ទិន្នន័យថ្មី តម្លៃប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងដល់ ៥,៨០០ រៀលក្នុងមួយលីត្រ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលដល់ជាង ៣ ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោករឹតតែមានការប្រែប្រួល ។

ទន្ទឹមនោះតម្លៃប្រេងសាំងនៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នៅតែឡើងថ្លៃដូចគ្នា ខណៈកម្ពុជាបន្តឡើង ១៥០ រៀលទៀតសម្រាប់លក់ក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៦ ដុល្លារ (១,៨៥០ រៀល) ក្នុងមួយលីត្រ
៣. ឥណ្ឌូណេស៊ី តម្លៃ ១.២១ ដុល្លារ (៤,៨៥០ រៀល) ក្នុងមួយលីត្រ
៤. ថៃ តម្លៃ ១.២៦ ដុល្លារ (៥,០៥0 រៀល) ក្នុងមួយលីត្រ
៥. មីយ៉ាន់ម៉ា តម្លៃ ១.៣០ ដុល្លារ (៥,២០០ រៀល) ក្នុងមួយលីត្រ
៦. វៀតណាម តម្លៃ ១.៣៨ ដុល្លារ (៥,៥៥០ រៀល) ក្នុងមួយលីត្រ
៧. កម្ពុជា តម្លៃ ១.៤៣ ដុល្លារ (៥,៨០០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.៥១ ដុល្លារ (៦,០៥០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៥៦ ដុល្លារ (៦,២៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ២.២៩ ដុល្លារ (៩,១៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ តម្លៃប្រេងសាំងនៅ អាមេរិក ឡើងថ្លៃមិនធ្លាប់មានជាកំណត់ត្រា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់