សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី៖ ១សប្តាហ៍កម្ពុជា មានការហោះហើរចូល ៤០០ជើង នៅក្នុងខែមិថុនានេះ
កំណើនជើងហោះហើរ បានចាប់ផ្តើមកើនឡើងវិញ ដោយមួយសប្តាហ៍កម្ពុជា មានការហោះចូលប្រមាណ ៤០០ជើង នៅក្នុងខែមិថុនានេះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅព្រឹកនេះថា ជើងហោះហើរពិតជាមានការកើនឡើងដូចអ្វីដែលសម្តេចមានប្រសាសន៍។ លោកបន្តថា« ជើងហោះហើរកើនឡើងនៅក្នុងតំបន់អាស៊ាន ដូចជា វៀតណាមកាលពីមុនមិនមានជើងហោះចូលមក ប៉ុន្តែឥឡូវចាប់ផ្តើមហោះហើរចូលមកបណ្តើរៗ, សាំងកាពួរពីមុនមួយអាទិត្យ ៦ជើង ឥឡូវឡើង ១៩ជើង, បាងកកពីមុន ៦ជើង ឥឡូវ ២០ជើង»។

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឱ្យដឹងទៀតថា គិតត្រឹមខែ ឧសភា ឆ្នាំ ២០២២ អ្នកដំណើរដែលចេញចូលអាកាសយានដ្ឋានទាំងបីព្រលាន មានដូចជា ព្រលានយន្តហោះភ្នំពេញអន្តរជាតិ ខេត្តសៀមរាប និងក្រុងព្រះសីហនុ មានចំនួន ១៦៣,០៤៨នាក់ ក្នុងនោះជើងហោះហើរមានចំនួន ២,០១៤ជើង។ ពោលគឺមានការកើនឡើងជាង ៧៧៥,១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា គិតត្រឹមខែ ឧសភា ឆ្នាំ ២០២២ ទៅនឹងរយៈពេលដូចគ្នាពីខែមករា ដល់ខែ ឧសភា ឆ្នាំ២០២១។ រីឯជើងហោះហើរ នៅក្នុងខែ ឧសភា ឆ្នាំ ២០២២ មានការកើនឡើង ១២៨,៦០ភាគរយ បើធៀបនឹងមួយខែ ឧសភា ឆ្នាំ ២០២១។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ជារៀងរាល់សប្តាហ៍ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណពីជាង ២០ម៉ឺន ទៅជាង ៣០ម៉ឺននាក់ នៅទូទាំងប្រទេស។ តួលេខភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ ក្រោយពេលដែលរដ្ឋាភិបាល បានប្រឹងប្រែងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដនៅក្នុងប្រទេស បាន១០០% ដោយពុំមានអ្នកឆ្លងថ្មីនោះទេ៕ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ