Connect with us

សេដ្ឋកិច្ច

​​សមាគមផលិតស្ករត្នោត ព្រួយបារម្ភ​បាត់បង់ដើមត្នោត​ក្រោមរូបភាពអភិវឌ្ឍ

បានផុស

នៅ

ដើមត្នោតដុះរាយប៉ាយពាសពេញដីនៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែខេត្តដែលសម្បូរដើមត្នោតជាងគេ គឺខេត្តកំពង់ស្ពឺ។ មន្រ្តីសមាគមផលិតស្ករត្នោតកំពង់ស្ពឺ កំពុងព្រួយបារម្ភអំពីការបាត់បងដើមត្នោត ដែលដុះនៅតំបន់មួយចំនួនក្នុងខេត្ត ត្រូវបានកាប់ចេញ ដើម្បីពុះដីឡូតិ៍ ឬអភិវឌ្ឍផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វី វាសនា អ្នកចាត់ការទូទៅនៃសមាគមផលិតស្ករត្នោតកំពង់ស្ពឺ បានឱ្យកម្ពុជាថ្មីដឹងថា នៅខេត្តកំពង់ស្ពឺមាន​តំបន់កំពុងអភិវឌ្ឍច្រើន ដែលទីតាំងទាំងនោះ សម្បូរទៅដោយដើមត្នោត។ លោកថា នៅពេលដែលក្រុមហ៊ុន ចាប់ផ្តើមអភិវឌ្ឍ ពួកគេបានកាប់ដើមត្នោតចេញពីកន្លែងនោះ ដើម្បីយកដីពុះឡូតិ៍លក់ ជាពិសេសនៅក្បែរៗសមាគម​ផលិតស្ករត្នោតតែម្តង។ លោកបន្ថែមដូច្នេះថា« ពេលខ្លះយើងលក់ដីអស់មួយឡូតិ៍ មានដើមត្នោត១០ដើម គឺយើងខាតច្រើន ព្រោះដើមត្នោត មានអាយុកាលវែង និងមានប្រយោជន៍ច្រើន បើយើងទុកឱ្យកូនចៅជំនាន់​ក្រោយប្រើប្រាស់ ទទួលផលយូរអង្វែងតកូនតចៅ»។

បច្ចុប្បន្ននេះ សមាគមស្ករត្នោតកំពង់ស្ពឺ កំពុងទាញយកផលប្រយោជន៍ពីដើមត្នោតតាមរយៈការផលិត​ជាស្ករបែប​ស្តង់គុណភាព ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ តាមរយៈសមាគម បានរួមចំណែកជួយដល់កសិករ រាប់រយគ្រួសារ ឱ្យទទួលបានចំណូលពីដើមត្នោត។ លោក វាសនា គាំទ្រចំពោះការអភិវឌ្ឍ ប៉ុន្តែលោក ក៏សោកស្តាយនៅពេល​ដែលឃើញមានការកាប់ដើមត្នោតដែលជាអត្តសញ្ញាណរបស់ខ្មែរដ៏មានសារៈសំខាន់នេះ។

លោក វី វាសនា ក៏បានជំរុញឱ្យមានការដាំដើមត្នោតឡើងវិញផងដែរ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយទាញយក​ប្រយោជន៍បន្តពីដើមត្នោតនេះ។

ជាមួយគ្នានេះ លោក ហេង មករា ម្ចាស់សិប្បកម្មធ្យូងអនាម័យ បាននិងកំពុងដាំដើមត្នោតចំនួនជាង១ម៉ឺនដើម លើផ្ទៃដី ២០ហិកតា នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោកថា ដើមត្នោត មានគុណសម្បត្តិច្រើនជាងដើមឈើផ្សេងៗទៀត។ លោក ហេង មករា ចាប់ផ្តើមដាំដើមត្នោតនាពេលនេះ មិនត្រឹមតែដើម្បីអភិរក្សនោះទេ ដោយលោកមើលឃើញពីសារៈ​ប្រយោជន៍វែងឆ្ងាយ ចំពោះរុក្ខជាតិប្រភេទដើមត្នោតនេះ។ លោកយល់ថា អនាគតទៅ ក្នុងមួយឆ្នាំដើមត្នោតមួយដើម អាចហុចផលត្រឹម ២០ដុល្លារ ក៏ចំណូលពីដើមត្នោតដែលលោកដាំជាង១ម៉ឺនដើមនេះ អាចចិញ្ចឹមបីបាច់កូនចៅជំនាន់​ក្រោយរបស់លោករស់បានស្រួលដែរ។ លោកបន្តថា« បើទោះជាដើមត្នោតប្រើរយៈពេលវែងទើបទទួលបានផល តែបើយើងមិនដាំ គេមិនដាំ តើនរណាជាអ្នកដាំ បើសព្វថ្ងៃមានតែអ្នកកាប់បំផ្លាញ តែអ្នកដាំមានតិចដូច្នេះ…ខ្ញុំដាំនេះ សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយខ្ញុំ​ បើសិនពួកគេរៀនមិនពូកែ មិនមានការងារ ឬមុខរបរល្អសម្រាប់ចិញ្ចឹមជីវិត អាចទទួលផលពីដើមត្នោតនេះបាន នៅ ២០ឆ្នាំ ទៅ ៣០ឆ្នាំខាងមុខ»។

សូមបញ្ជាក់ថា ដើមត្នោត មានសារៈប្រយោជន៍ជាច្រើន សម្រាប់ឱ្យមនុស្ស យកទៅកែច្នៃធ្វើជាសម្ភារៈ ប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ចំពោះសារៈប្រយោជន៍ជាច្រើនពីដើមត្នោត មានដូចជា៖ ផ្លែត្នោតខ្ចី​គេអាច​បរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសា និងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផង។ ផ្លែត្នោតខ្ចី​គេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខ។ ចំណែកឯផ្លែទុំ អាចយកទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់។ ទឹកត្នោតផ្អែម អាចធ្វើជាស្ករ ដែលបច្ចុប្បន្នបាននាំចេញទៅទីផ្សារអន្តរជាតិ។ ចំពោះស្លឹកត្នោត គេ​អាចយកទៅត្បាញធ្វើ​ជាសម្ភារៈមួយចំនួនដូចជា មួក កន្ដ្រក កន្ទេល និងយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត។ រីឯដើមអាច​យកទៅធ្វើជាទូក សាងសង់ផ្ទះ មានភាពរឹងមាំផងដែរ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម