Connect with us

សេដ្ឋកិច្ច

ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូត មួយរដូវទទួលចំណូលបានជាង ១០០ លានរៀល

បានផុស

នៅ

ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូតមួយកន្លែងបានប្រាប់ថា ទិន្នផលផ្លែទុរេន​របស់លោក ​ក្នុងមួយរដូវកាលទទួល​បានចំណូល​ជាង ១០០ លានរៀល ខណ:រដូវកាលនេះកំពុងប្រមូលផលជាបណ្តើរៗ​ហើយ​ទិន្នផលក៏បានល្អជាងឆ្នាំកន្លងទៅ ស្របតាមទីផ្សារនៅតែល្អប្រសើរដដែល។

តាមរយ:ការប្រឹងប្រែងតស៊ូដោយផ្តើមចេញពីផ្ទៃដី ០១ហិកតារហូតមកដល់បច្ចុប្បន្ននេះមានចំនួន ០៧ហិកតា ស្មើជិត ២០០០ដើម ក្នុងនោះដើមទុរេនចំនួនជិត ២០០០ដើមកំពុងប្រមូល​ផល ដើម្បីតម្រូវការលើទីផ្សារក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ចម្ការយីហោ “ប៉ាម៉ាក់ខ្ញុំ” គឺ លោក ថាក់ លីលីន រស់នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា កត្តាដែលជំរុញឲ្យលោកធ្វើការពង្រីកផ្ទៃដីដាំដុះដំណាំទុរេននេះ ដោយសារតែតំបន់មួយចំនួនក្នុងស្រុកសំឡូតដីមានជីវជាតិល្អ អំណោយផលលើ​ការ​ដាំដុះ​ដំណាំទុរេន ខណៈតម្លៃល្អអាចបង្កើនជីវភាពបានធូរធារ ទើបលោកតស៊ូរហូតដល់បានជោគជ័យដល់សព្វថ្ងៃនេះ។

​ម្ចាស់​ចំការទុរេន​​រូប​នេះបាន​បង្ហើបពី​តម្លៃទុរេន​នៅ​ចំការ​របស់លោក បច្ចុប្បន្នផ្លែទុរេនចាស់ជិតទុំលក់បានតម្លៃ ២០០០០ រៀលក្នុងមួយគីឡូក្រាម រីឯទុរេនទុំលក់បានតម្លៃ ២២០០០រៀល ខណ:កាលពីដើមរដូវលក់បានក្នុងតម្លៃ ២៥០០០រៀលក្នុងមួយគីឡូក្រាម។

លោកថា ក្រៅពីមានភ្ញៀវដែលមកទស្សនា​កម្សាន្ត និងបានទិញសម្រាប់គ្រួសារ ក៏មានអាជីវករក្នុងខេត្តមកទិញដល់ចម្ការផ្ទាល់ផងដែរ និង​មានរៀបចំ​ទទួល​កុម្ម៉ង់ទូទាំង ២៥ ខេត្ត ក្រុងមានដូចជា ក្រុងភ្នំពេញ បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម។

លោក ថាក់ លីលីន បញ្ជាក់ដែរថា កាលពីកន្លងទៅក៏ដូចជាបច្ចុប្បន្ន មានឈ្មួញមួយចំនួនដែលបាននាំផ្លែទុរេន​ពី ប្រទេស​ជិតខាង ហើយមកបន្លំជាផ្លែទុរេនស្រុកសំឡូត ទាំងផ្លែទុរេនសំឡូតទើបតែក្តិបមិនទាន់ធំល្អផងនោះ។ លោកថា ពាក់ព័ន្ធករណីខាងលើនេះ មន្ត្រីនៃមន្ទីរកសិករកម្មរុក្ខាប្រមាញ់ខេត្តបាត់ដំបង បានសហការយ៉ាងល្អជាមួយកសិករគ្រោងធ្វើ QR code បិតលើទងផ្លែទុរេន ដើម្បីបញ្ជាក់ដល់អតិថិជនឲ្យបានដឹងពីផលិតផលទុរេនសំឡូតពិតប្រាកដ ឬមិនមែន​។ ខណ:ផ្លែទុរេន សំឡូតចាប់ផ្តើមទុំនៅអំឡុងដើមខែ មិថុនា ដល់ចុងខែសីហា ជារៀងរាល់ឆ្នាំ ក្រៅពីនេះគឺបញ្ជាក់ថា ជាផ្លែ​ទុរេន​នាំចូលពីក្រៅប្រទេស ហើយខុសទាំងគុណភាព ទាំងពណ៌សាច់ក្នុង ទាំងរសជាតិ ដោយសារកត្តាប្រើប្រាស់ដោយបង្ខំសារធាតុគីមី ដែលនាំឲ្យមនុស្សងាយទទួលផលប៉ះពាល់ដល់សុខភាព។

ពាក់ព័ន្ធដំណាំទុរេននៅស្រុកសំឡូតនៅមិនទាន់ដឹងថា តើស្រុកមួយនេះរហូតដល់បច្ចុប្បន្នមានផ្ទៃដីសរុបដែលប្រជា កសិករធ្វើការដាំដុះដំណាំទុរេន មានប៉ុន្មានហិកតានោះទេ ខណះកម្ពុជាថ្មីសួរទៅលោក ហេង សិទ្ធ ជាមន្ត្រីផែនការនៃមន្ទីរ កសិកម្មខេត្តពុំមានការឆ្លើយតបរហូតដល់ម៉ោងនេះ។

បើទោះបីយ៉ាងណា បើយោងតាមតួលេខប្រចាំឆ្នាំ២០២១ ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៣០២ ហិកតាហើយផ្ទៃដីទទួលផលបានចំនួន ២២៤ហិកតា ខណះតួលេខក្នុងឆ្នាំ២០២២នេះមន្ត្រីជំនាញមិនទាន់បង្ហាញនៅឡើយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មការិនី
ព័ត៌មានជាតិ១៩ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៣៩ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៥៤ នាទីutes មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម