Connect with us

សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន៖ កម្ពុជាប្រឹងសន្សំសំចៃ​ទប់ទល់វិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតឡើង

បានផុស

នៅ

សេដ្ឋកិច្ចរបស់កកម្ពុជា ទើបតែងើបឡើងវិញ បន្ទាប់ពីកូវីដ-១៩។ ប៉ុន្តែមិននឹកស្មានដល់សោះថា សង្គ្រាម​រវាងរុស្ស៊ី-អ៊ុយក្រែន បានដាក់បន្ទុកទៅលើប្រទេសនានា នៅលើពិភពលោក។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ីបានវាយតម្លៃអំពីកំណើនសេដ្ឋកម្ពុជា ផ្សេងៗគ្នា។ ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រសាសន៍ថា« កុំខ្វល់ពេកអារឿងការវាយតម្លៃមុន សំខាន់បំផុត យើងធ្វើបានប៉ុន្មានពិតប្រាកដ»។ ការលើកឡើងរបស់សម្តេចតេជោនេះ នៅក្នុងពិធីបិទ និងប្រគល់សញ្ញា​បត្រវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់​ការកើនឡើងអតិផរណា និងរក្សាកម្លាំងទិញប្រាក់រៀលជាដើម។ នៅក្នុងកាលៈទេសៈនេះ សម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបន្តសន្សំសំចៃឱ្យបានខ្ពស់ ដើម្បីទប់ទល់នឹងសភាពការ ដែលកំពុងកើតឡើង ខណៈដែលសេដ្ឋកិច្ចកម្ពុជា មិនទាន់ជួបហានិភ័យនៃការដួលរលំឡើយ។ ជាក់ស្តែង៣ខែ ដើមឆ្នាំនេះ កំណើននៃការនាំចេញបានកើនឡើង ៣៣ភាគរយ ដែលជាសញ្ញវិជ្ជមានសម្រាប់កម្ពុជា។

ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានកំ​ណើន​៤,៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥,៨ភាគរយ។

ស្របពេលជាមួយគ្នានេះ យោងតាមការវាយតម្លៃបឋមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានឱ្យដឹងថា សេដ្ឋកិច្ច កម្ពុជា នៅក្នុងឆ្នាំនេះអាចនឹងសម្រេចបានក្នុងរង្វង់៥,១% និងនៅឆ្នាំ២០២៣នឹងកើនឡើងដល់៦.២%។ លោក Kenji Okamura នាយករងគ្រប់គ្រងIMF មានប្រសាសន៍ថា អត្រានៃការកើនឡើងយ៉ាងឆាប់រហ័សនេះ គឺដោយសារ​ប្រទេស​កម្ពុជា មានការងើបឡើងវិញយ៉ាង លឿននៃសកម្មភាពសង្គម- សេដ្ឋកិច្ច និងតម្រូវការពីខាងក្រៅ។ លោកបានបន្តថា ទោះជាការព្យាករណ៍សេដ្ឋកិច្ចកើនឡើងបែបនេះ ក៏នៅកម្ពុជានឹងមាន ហានិភ័យ មួយចំនួន​អាចនឹងប៉ះពាល់ដល់កំណើននេះរួមមាន ការកើនឡើង នៃអត្រាអតិផរណា, ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍។ នាយករងគ្រប់គ្រងIMF លើកឡើងបែបនេះ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា កាលពីពេលថ្មីៗនេះ។

ចំពោះបញ្ហាអតិផរណា ធនាគារជាតិនៃកម្ពុជា បានប៉ាន់ស្មាននាពេលថ្មីៗនេះដែរថា នឹងមានការកើនឡើង ៤ភាគរយ ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេល​ដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ទោះជាមានកំណើនបែបនេះក្តី លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា« ការកើនឡើងកម្រិត​ប៉ុណ្ណេះសម្រាប់កម្ពុជា មិនទាន់មានហានិភ័យទេ ខណៈដែលការរំពឹងទុកចំណូលជាមធ្យមកើនឡើងប្រមាណ ៤ភាគរយដូចគ្នា គ្រាន់តែមិនបានជួយឱ្យប្រាក់សន្សំកើនតែប៉ុណ្ណោះ តែសេដ្ឋកិច្ចនៅតែមានកំណើនដដែល»។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា អ្វីដែលធ្វើឱ្យកម្ពុជា មានការព្រួយបារម្ភនោះ គឺនៅពេលដែល​អតិផរណានេះ ធំជាងកំណើននៃប្រាក់ចំណូល។ លោកថា ប្រសិនបើអតិផរណាឡើងដល់ទៅ ៦%-៧% នោះនឹងក្លាយទៅជាហានិភ័យសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានចំណូលថេរ៕ ទូន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់ ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

សេតវិមានព្រមានទៅ អ្នកកាសែតទាំងឡាយណា ដែលផ្សាយកុហកពីរដ្ឋបាលលោកត្រាំ  

ព័ត៌មានជាតិ២៣ នាទីutes មុន

រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត

ព័ត៌មានជាតិ២៣ នាទីutes មុន

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

ព័ត៌មានជាតិ៣២ នាទីutes មុន

សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម