Connect with us

សេដ្ឋកិច្ច

ស្វែងយល់! តើថៃ និងវៀតណាមប្រើយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីរុញវិស័យកសិកម្មឲ្យដើរលឿន និងរីកចម្រើនជាងកម្ពុជា?

បានផុស

នៅ

កសិកម្ម ជាផ្នែកមួយដ៏សំខាន់របស់សេដ្ឋកិច្ចសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួយ៉ាងដូចជា ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ជាដើម គឺមួយផ្នែកធំនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ ពឹងផ្អែកទៅលើវិស័យកសិកម្មនេះ។ នាពេលបច្ចុប្បន្ន បើយើងនិយាយពីវិស័យកសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងឃើញថា វៀតណាម និងថៃ​ គឺមានភាពជឿនលឿនជាងគេនៅក្នុងវិស័យនេះ ដែលផលិតផលកសិកម្មរបស់ពួកគេអាចនាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិ ហើយមានការទទួលស្គាល់លក្ខណៈស្តង់ដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យប្រទេសថៃ និងវៀតណាម មានកសិកម្មជឿនលឿនជាងគេបែបនេះនៅក្នុងតំបន់?

  • ប្រទេសថៃ

ប្រទេសថៃ មានផ្ទៃដីកសិកម្ម៤៦ភាគរយនៃផ្ទៃដីសរុបទូទាំងប្រទេស និងជាប្រទេសដែលផលិតស្រូវធំជាងគេលំដាប់ថ្នាក់ទី ៦ នៅក្នុងពិភពលោក និងជាប្រទេសនាំចេញលំដាប់ទី២ ទៅកាន់ទីផ្សារអន្តរជាតិ។​ ក្រៅពីស្រូវ ថៃស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការផលិតប្រេងដូង និងថ្នាំជក់ និងមានចំការអំពៅធំជាងគេលំដាប់ទី ៤ នៅក្នុងពិភពលោកផងដែរ។​ ក្នុងបច្ចុប្បន្ន កសិកម្មប្រទេសថៃមានភាពរីកចម្រើនយ៉ាងខ្លាំងទាំងនៅក្នុងតំបន់ និងពិភពលោក​។​ ថៃ បានដាក់ចេញផែនការ ២០ឆ្នាំ ចាប់ពីឆ្នាំ​ ២០១៧ ដល់ឆ្នាំ២០៣៧ របស់ខ្លួន ដើម្បីធ្វើឱ្យវិស័យកសិកម្មមានភាពរីកចម្រើន និងស្ថេរភាព។​ ក្នុងនោះ ផែនការយុទ្ធសាស្រ្តសំខាន់ៗដែលថៃដាក់ចេញរួមមាន៖

-យុទ្ធសាស្ត្រទី១៖ កែប្រែប្រជាកសិករធម្មតាឱ្យទៅជាកសិករវ័យឆ្លាត លើកកម្ពស់មោទនភាព និងសន្តិសុខនៅក្នុងវិស័យកសិកម្ម និងប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យកសិកម្ម។   

-យុទ្ធសាស្ត្រទី២៖ ការបង្កើនផលិតផលកសិកម្ម និងគុណភាពស្តង់ដារទៅតាមតម្រូវការទីផ្សារអន្តរជាតិ។

-យុទ្ធសាស្ត្រទី៣៖ បង្កើនការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មតាមបច្ចេកវិទ្យា និងការបង្កើតថ្មី តាមរយ

ៈការអភិវឌ្ឍន៍បច្ចេកវិទ្យា គ្រប់គ្រងពត៌មានបច្ចេកទេសកសិកម្មសម្រាប់ភាពងាយស្រួលរបស់ប្រជាកសិករ និងអភិវឌ្ឍន៍ទៅលើកិច្ចការស្រាវជ្រាវកសិកម្ម។

-យុទ្ធសាស្ត្រទី៤៖ ការគ្រប់គ្រងប្រភពរបស់កសិកម្មឱ្យមាននិរន្តភាព និងបរិស្ថាន ដោយគ្រប់គ្រងនៅប្រភពរបស់កសិកម្ម លើកកម្ពស់កសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ការគ្រប់គ្រងប្រភពទឹក ការគ្រប់គ្រងផ្ទៃដីកសិកម្ម និងបង្កើនភាពស៊ាំនៅក្នុងកសិកម្ម ដើម្បីប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុ។

-យុទ្ធសាស្ត្រទី៥៖ ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងវិស័យសាធារណៈ គឺការអភិវឌ្ឍបុគ្គលិកកសិកម្មសាធារណៈ ការរៀបចំរចនាសម្ព័ន្ធអង្គភាព និងដំណើរការការងារឡើងវិញ និងធ្វើឱ្យមានភាពប្រសើរឡើងកសិកម្មដែលទាក់ទងទៅនឹងច្បាប់ និងភាពត្រឹមត្រូវតាមការផ្លាស់ប្តូរសេដ្ឋកិច្ច និងបរិបទសង្គម។

នៅក្នុងផែនការយុទ្ធសាស្រ្តទាំង៥ខាងលើនេះ គេសង្កេតឃើញថា ថៃសម្រេចបានលទ្ធផលជាច្រើនទៅតាមផែនការដែល ខ្លួនដាក់ចេញ។ បច្ចុប្បន្ន ផែនការនៃការប្រើប្រាស់បច្ចេកទេសគ្រឿងចក្រទំនើបនៅក្នុងកសិកម្ម គឺថៃកំពុងតែសម្រេចបាននូវភាពល្អប្រសើរ។ ចំណែក ទិន្នផលកសិកម្ម ផ្ទៃដីកសិកម្ម និងការគ្រប់គ្រងប្រព័ន្ធទឹក គឺធ្វើបានយ៉ាងល្អ ដោយទិន្នផលកសិកម្មរបស់ពួកគេពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់ ហើយក៏ស្របតាមទៅនឹងស្តង់ដារអន្តរជាតិនៃគុណភាពផលិតផលទំនិញ។ ដូចនេះ រាល់ផលិតផលកសិកម្មដែលផលិតបាន គឺមិនខ្វះទីផ្សារក្នុងការនាំចេញឡើយ មិនថាទីផ្សារក្នុងតំបន់ អាមេរិក និងអឺរ៉ុបជាដើម។

  • ប្រទេសវៀតណាម

បច្ចុប្បន្ន វៀតណាមជាប្រទេសដែលមានការីកចម្រើនយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យទាំងអស់មិនថា វិស័យឧស្សាហកម្ម វិស័យកសិកម្ម ឬទេសចរណ៍ឡើយ។ ចំពោះវិស័យកសិកម្ម វៀតណាម គឺជាតួឯកមួយដែលមានទីផ្សារនាំចេញទិន្នផលកសិ​កម្មទៅកាន់ប្រទេសផ្សេងៗទាំងក្នុងតំបន់ និងក្រៅតំបន់។ តួយ៉ាង ចំពោះកម្ពុជា ទិន្នផលកសិកម្មរបស់វៀតណាម គឺត្រូវបាននាំចូលចំនួនរាប់ពាន់តោនក្នុងមួយថ្ងៃៗ ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជា។ ការនាំចូលមានតម្លៃធូរថ្លៃ ហើយអាចបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងក្រៅប្រទេសបាន មានន័យថា កសិកម្មរបស់វៀតណាម គឺមានភាពជឿនលឿនខ្លាំង។​

ហេតុអី្វបានជាវៀតណាមមានការអភិវឌ្ឍកសិកម្មជឿនលឿនខ្លាំងនៅក្នុងតំបន់បែបនេះ?

កសិកម្ម គឺជាសសរស្តម្ភសេដ្ឋកិច្ចរបស់វៀតណាម។ វៀតណាម បានអភិវឌ្ឍវិស័យកសិកម្មរបស់ខ្លួនឱ្យក្លាយជាម៉ាក្រូកសិកម្មបានយ៉ាងលឿន និងជាដៃគូរប្រកួតប្រជែងយ៉ាងសកម្មជាមួយប្រទេសថៃ។ កត្តាដែលធ្វើឱ្យវៀតណាម មានភាពរីកចម្រើនគឺ៖

  • ការធ្វើគោលនយោបាយមានភាពល្អប្រកបដោយលក្ខណៈឯកសណ្ឋាន និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍកសិកម្ម និងជនបទ។ ក្នុងនោះ ការបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាកសិករ និងអាជីវកម្មក្នុងការទទួលបានធនធានប្រកបដោយសមធម៌ ដូចជា ដីធ្លី ធនធាន ដើមទុន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទៅធ្វើកសិកម្ម។
  • ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបែបវិទ្យាសាស្រ្តទៅក្នុងការផលិត ដែលវាមានភាពចំបាច់នៅក្នុងសកលភាវូបនីយកម្មទំនើបសព្វថ្ងៃ។ ម្យ៉ាងទៀត វៀតណាមបានបង្កើតភាពស្អិតរមួតរវាងរដ្ឋាភិបាលជាមួយប្រជាកសិករ និងសហគ្រិន។
  • ផ្តោតទៅលើការអភិវឌ្ឍផលិតផលកសិកម្មដែលមានលក្ខណៈជាក់លាក់ និងតាមតំបន់។
  • ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម​ សិប្បកម្ម និងសេវាកម្មនៅទីជនបទ ដើម្បីកាត់បន្ថយកម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងសម្រួលដល់ទំនើបកម្មទីជនបទ។
  • អនុវត្តបច្ចេកទេសស្របទៅតាមស្តង់ដារអន្តរជាតិ
  • មានសហគ្រាសកែឆ្នៃផលិតផល
  • លើកម្ពស់ដល់ប្រជាកសិករតាមរយៈការផ្តល់បច្ចេកទេសសំខាន់ៗ និងកម្ចីក្នុងការប្រាក់ទាបសម្រាប់ធ្វើកសិកម្ម។

ម្យ៉ាងទៀត វៀតណាម ជាប្រទេសដែលផលិតជីកសិកម្មខ្លួនឯង។ ដូចនេះ ជីកសិកម្មមានតម្លៃធូរថ្លៃ ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាកសិករ។ សូមបញ្ជាក់ថា វៀតណាម ជាប្រទេសដែលនាំចេញផលិតផលកសិកម្មធំជាងគេលំដាប់លេខ ២ នៅក្នុងអាស៊ីអាគ្នេយ៍ និងលំដាប់ទី ១៥ នៅក្នុងពិភពលោកទៅកាន់ទីផ្សារចំនួន ១៩៦ ប្រទេស៕

អត្ថបទ៖នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៥ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម