Connect with us

សេដ្ឋកិច្ច

វិស័យដឹកជញ្ជូនក្នុងស្រុកជួបបញ្ហា ខណៈទំហំ​នៃការដឹកជញ្ជូនសកលកើនឡើង

បានផុស

នៅ

ការកើនឡើងតម្លៃសាំង បាននិងកំពុងជះឥទ្ធិពលមិនល្អដល់វិស័យនានា ជាពិសេសវិស័យដឹកជញ្ជូនក្នុងស្រុក ដែលចាំបាច់ត្រូវតែប្រើប្រាស់សាំង ដើម្បីធ្វើជាមធ្យោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅកម្ពុជា វិស័យដឹកជញ្ជូន កំពុងរងផលប៉ះពាល់ខ្លាំងពីឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៥ ខែ មិថុនាថា វិស័យដឹកជញ្ជូនក្នុងស្រុករងផលប៉ះពាល់ដោយសារវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។ កើតមានវិបត្តិប្រេងក៏ព្រោះតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោក ជា ចាន់ដារ៉ា បានបន្តថា ការឡើងថ្លៃប្រេងឥន្ធនៈ ធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូន ដំឡើងថ្លៃសេវាដឹកជញ្ជូនផ្លូវគោក ដែលនាំឱ្យវិស័យនេះ ជួបបញ្ហាខ្លះនៅក្នុងស្ថានភាពនេះ។

ប៉ុន្តែសម្រាប់ការដឹកជញ្ជូនពីក្រៅប្រទេស និងលក្ខណៈសកល ពុំមានបញ្ហានោះទេ ពោលគឺមានការកើនឡើង និងឆ្នាំនេះតម្លៃដឹកជញ្ជូនទាប បើប្រៀបធៀបតម្លៃដឹកជញ្ជូនកាលពីឆ្នាំ ២០២០-២០២១ កន្លងទៅ។ នេះបើតាមបញ្ជាក់របស់លោក ជា ចាន់ដារ៉ា។

លោកបានឱ្យដឹងដូច្នេះថា« កាលពីឆ្នាំ ២០២០-២០២១ កន្លងទៅ តម្លៃដឹកជញ្ជូនតាមកប៉ាល់ និងយន្តហោះ មានតម្លៃខ្ពស់ ដោយសារការរិតត្បិតក្នុងវិបត្តិកូវីដ។ លើសពីនេះទៀត ដូចជាប្រទេសចិនជាដើម សម្រុកការនាំចេញ ធ្វើឱ្យកើតមានបញ្ហាកង្វះទូដាក់អីវ៉ាន់ បណ្តាលឱ្យមានការកកស្ទះទំនិញដែលធ្វើឱ្យសេវាដឹកជញ្ជូនមានការឡើងថ្លៃ ខណៈដែលបច្ចុប្បន្នមានការបើកទូលាយ តម្លៃនៃការដឹកជញ្ជូនធ្លាក់ចុះ​វិញស្ទើ ៥០ភាគរយ»។

ទោះយ៉ាងណា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា វាយតម្លៃថា នៅថ្ងៃខាងមុខវិស័យដឹកជញ្ជូននៅកម្ពុជា នឹងមានស្ថានភាពកាន់តែល្អប្រសើរ ដោយផ្អែកទៅលើហេដ្ឋារចនាសម្ព័ន ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានកែសម្រួលផ្លូវថ្នល់ កំពង់ផែ បង្កើតព្រលានយន្តហោះថ្មីៗ និងពង្រីកបន្ថែម ដែលទាំងអស់នេះ បានទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស តាមរយៈការផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន និងរួមចំណែកជួយកំណើនសេដ្ឋកិច្ចផងដែរ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម