សេដ្ឋកិច្ច
ជើងហោះហើររវាងខេត្តសៀមរាប និងហូជីមិញបើកដំណើរការឡើងវិញហើយ
ក្រោយផ្អាកដំណើរការជើងហោះហើរអស់ពេលជាច្រើនខែ ដោយសារវិបត្តិកូវីដ-១៩ នៅពេលនេះ ជើងហោះហើររវាងខេត្តសៀមរាប និងក្រុងហូជីមិញ បានប្រកាសបើកដំណើរឡើងវិញហើយ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ នៅថ្ងៃនេះ។

ក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ បានឱ្យដឹងដូច្នេះថា« ជើងហោះហើររវាងខេត្តសៀមរាប និងហូជីមិញត្រឡប់មកវិញហើយ… ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បានបើកដំណើរការជើងហោះហើរអន្តរជាតិរបស់ខ្លួនឡើងវិញ ដែលតភ្ជាប់រវាងសៀមរាប និងហូជីមិញ ដែលគ្រោងហោះហើរជារៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ»។
ការបើកជើងហោះហើរឡើងវិញនេះ គឺជាសញ្ញាវិជ្ជមាន រវាងកម្ពុជា និងអន្តរជាតិ ដែលអាចស្រូបទាញភ្ញៀវទេសចរបរទេសចូលមកកម្ពុជា កើនឡើងតាមរយៈវិស័យទេសចរណ៍។
កំណើនជើងហោះហើរ បានចាប់ផ្តើមកើនឡើងវិញ ដោយមួយសប្តាហ៍កម្ពុជា មានការហោះចូលប្រមាណ ៤០០ជើង នៅក្នុងខែមិថុនានេះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីមួយកាលពីថ្ងៃទី ១៣ ខែ មិថុនា។
ពាក់ព័ន្ធនឹងកំណើនជើងហោះហើរនេះ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់កម្ពុជាថ្មីថា « ជើងហោះហើរកើនឡើងនៅក្នុងតំបន់អាស៊ាន ដូចជា វៀតណាមកាលពីមុនមិនមានជើងហោះចូលមក ប៉ុន្តែឥឡូវចាប់ផ្តើមហោះហើរចូលមកបណ្តើរៗ, សាំងកាពួរពីមុនមួយអាទិត្យ ៦ជើង ឥឡូវឡើង ១៩ជើង, បាងកកពីមុន ៦ជើង ឥឡូវ ២០ជើង»។
មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឱ្យដឹងទៀតថា គិតត្រឹមខែ ឧសភា ឆ្នាំ ២០២២ អ្នកដំណើរដែលចេញចូលអាកាសយានដ្ឋានទាំងបីព្រលាន មានដូចជា ព្រលានយន្តហោះភ្នំពេញ ព្រលានយន្តហោះខេត្តសៀមរាប និងក្រុងព្រះសីហនុ មានចំនួន ១៦៣,០៤៨នាក់ ក្នុងនោះជើងហោះហើរមានចំនួន ២,០១៤ជើង។ ពោលគឺមានការកើនឡើងជាង ៧៧៥,១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា គិតត្រឹមខែ ឧសភា ឆ្នាំ ២០២២ ទៅនឹងរយៈពេលដូចគ្នាពីខែមករា ដល់ខែ ឧសភា ឆ្នាំ២០២១។ រីឯជើងហោះហើរ នៅក្នុងខែ ឧសភា ឆ្នាំ ២០២២ មានការកើនឡើង ១២៨,៦០ភាគរយ បើធៀបនឹងមួយខែ ឧសភា ឆ្នាំ ២០២១។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ជារៀងរាល់សប្តាហ៍ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណពីជាង ២០ម៉ឺន ទៅជាង ៣០ម៉ឺននាក់ នៅទូទាំងប្រទេស៕ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ