សេដ្ឋកិច្ច
២ ឆ្នាំនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីមានទុនវិនិយោគជាង ៤.៦ ប៊ីលានដុល្លារ
ក្នុងរយៈពេល ២ ឆ្នាំនេះពោលគឺចាប់ពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានសរុបចំនួន ១៤ ៦៧៦ ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបចំនួន ៤៦៧០ ៩៨១ ៧៦៣ ដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីខួបគម្រប់ ២ ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានចុះកាលពីថ្ងៃទី ១៥ ខែមិថុនាបានឱ្យដឹងថា ក្រុមហ៊ុនចំនួន ១៤ ៦៧៦ បានចុះបញ្ជីតាមវិស័យ អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់ប្រភេទមានជាង ៣៩%, សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារជាង ១០%, សកម្មភាពអចលនទ្រព្យជិត ៩%, កម្មន្តសាលជាង ៨%, ព័ត៌មានវិទ្យា និងទូរគមនាគមន៍ជាង ៦%, និងវិស័យផ្សេងៗទៀតជិត ២៧%។

ចំពោះទំហំវិនិយោគនៅតាមវិស័យវិញ ការសាងសង់មានជាង ២១%, កម្មន្តសាលជាង ១៨%, អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់ប្រភេទជាង ១៥%, សកម្មភាពអចលនទ្រព្យជាង ១៤%, សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងជាង ៧% និងវិស័យផ្សេងៗទៀតជិត ២៣% ផងដែរ។
ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន ២ ដំណាក់កាល ក្នុងនោះសម្រាប់ដំណាក់កាលទី ១ បានដាក់ឱ្យដំណើរការជាផ្លូវការ អស់រយៈពេល ២ ឆ្នាំកន្លងមកហើយ គឺជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ជាមួយ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកដំណាក់កាលទី ២ បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ ផ្តោតលើការផ្តល់អាជ្ញាប័ណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និង បញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទីបី នៅពេលខាងមុខ ដែលមានក្រសួង និងស្ថាប័នជាច្រើនផ្សេង៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ