សេដ្ឋកិច្ច
អាមេរិក ពិចារណាដកពន្ធទំនិញមួយចំនួនរបស់ ចិន ដើម្បីបន្ថយអតិផរណា (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កំពុងពិចារណាដកពន្ធមួយចំនួនដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លើទំនិញចិន ដើម្បីកាត់បន្ថយការកើនឡើងអតិផរណាខ្ពស់បំផុតមិនធ្លាប់ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ។

ការពិចារណាដកពន្ធមួយចំនួនដើម្បីបន្ថូរបន្ថយអតិផរណាកើតឡើង នៅពេលដែលតម្លៃទំនិញប្រើប្រាស់បានកើនឡើង ៨.៦ ភាគរយនៅក្នុងខែឧសភា បើធៀបនឹង ១២ ខែមុន ហើយបើធៀបពីមួយខែទៅមួយខែ តម្លៃទំនិញនានាបានកើនឡើង ១ ភាគរយពីខែមេសាដល់ខែឧសភា ពោលគឺកើនឡើងខ្លាំងជាងពីខែមីនាដល់ខែមេសា ដែលកើនឡើងត្រឹម ០.៣ ភាគរយប៉ុណ្ណោះ ។
ទន្ទឹមនោះក្រុមអ្នកជំនួញ និងអ្នកសេដ្ឋកិច្ចមួយចំនួនបាននិងកំពុងដាក់សម្ពាធដល់រដ្ឋបាលលោក បៃដិន ឲ្យបន្ធូរបន្ថយពន្ធលើការនាំចូលទំនិញមួយចំនួនពីប្រទេសចិន ដោយចាត់ទុកថា វានឹងជាជំហានដ៏សំខាន់ដែលប្រធានាធិបតីអាចអនុវត្តបានដើម្បីកាត់បន្ថយការចំណាយច្រើនទៅៗសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក ។

បច្ចុប្បន្នអតិផរណានៅសហរដ្ឋអាមេរិកបានធ្វើឲ្យខូចទំនុកចិត្តអ្នកប្រើប្រាស់ និងជំរុញឲ្យទីផ្សារភាគហ៊ុនក្នុងស្រុកធ្លាក់ចុះ ២០ ភាគរយពីកម្រិតខ្ពស់បំផុតក្នុងខែមករា ហើយក៏កំពុងមានការភ័យខ្លាចអំពីការធ្លាក់ចុះសេដ្ឋកិច្ច នៅពេលដែលធនាគារកណ្តាលអាមេរិកធ្វើសកម្មភាពដើម្បីបង្កើនអត្រាការប្រាក់ ។
ប៉ុន្តែទោះជាយ៉ាងណា សេដ្ឋវិទូអាមេរិកមួយចំនួនបានលើកឡើងថា ការកាត់បន្ថយពន្ធគយដែលលោក បៃដិន កំពុងពិចារណាដើម្បីបន្ថូរបន្ថយអត្រាអតិផរណាទាំងមូលនោះគឺអាចធ្វើទៅបានត្រឹមមួយភាគបួនភាគរយប៉ុណ្ណោះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The New York Times
ចុចអាន ៖ លោក Joe Biden ធ្លាក់ពីលើកង់ ពេលជួបហ្វូងអ្នកគាំទ្រ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ