Connect with us

សេដ្ឋកិច្ច

វិនិយោគិនជប៉ុនកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា ក្រោយគ្មានកូវីដ-១៩

បានផុស

នៅ

អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុន បានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈ​ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន បរិយាកាស និងឱកាស​វិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបានទាំង​ស្រុងនូវការឆ្លងរាលដាល​ជំងឺកូវីដ-១៩។ លោកឧកញ៉ា បានបន្តថា អ្នកវិនិយោគជប៉ុន បានស្វះស្វែងមកកាន់តែច្រើន ដើម្បីរកឱកាស​វិនិយោគ​នៅកម្ពុជា។ លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា ការកើនឡើងនេះ គឺលើគ្រប់វិស័យ។ លើសពីនេះទៀត ក្រុមហ៊ុន​ជប៉ុន បាននិងកំពុងសម្លឹងមើលលើការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជា នាពេលឆាប់ៗ​ខាងមុខនេះ។ តាមរយៈយុទ្ធសាស្រ្តមេគង្គជប៉ុន ឬជប៉ុនបូកមួយ ដែលត្រូវតភ្ជាប់ពីវៀតណាម កម្ពុជា ថៃ និងភូមា។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា លឹម ហេង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកំពុងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ជប៉ុន ផងដែរ។ លោកឧកញ៉ា មានប្រសាសន៍ដូច្នេះថា« ការពន្លឿនកិច្ចព្រមព្រៀងនេះ ដោយសារនាថ្ងៃអនាគត កម្ពុជាយើងក្លាយជាប្រទេសជឿនលឿន យើងអាចនឹងអស់ EBA និង GSP ដោយយើងរំពឹងលើ SPA ដែលជា​ឈ្នាន់នៃកំណើនសេដ្ឋកិច្ចវិញ»។

សូមបញ្ជាក់ថា ទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណ ៤៨០លានដុល្លារអាមេរិក កើនឡើង៣.៥ភាគរយ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុនមានទឹកប្រាក់ ៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់​១៧៤លានដុល្លារ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​ ២០២១ កន្លងទៅ សម្រេចបាន​ទឹកប្រាក់​ជាង ១ ៧០០ ​លាន​ដុល្លារ កើនឡើង ០,៤៩ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១ ៦៩២ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យរបស់​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​បានបង្ហាញ​ថា កម្ពុជា នាំ​ចេញទៅ​ប្រទេស​ជប៉ុន​មាន​ទឹកប្រាក់​សរុប ១ ០៩៤ ​លាន​ដុល្លារ កើន ៣,៦១ ​ភាគរយ​ឆ្នាំ ២០២១ ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានទឹក​ប្រាក់​ជាង ៦០៧ ​លាន​ដុល្លារ ថយចុះ ៤,៦៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

បើតាម​ក្រសួងពាណិជ្ជកម្ម ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​មានដូចជា​ស្បែកជើង សម្លៀកបំពាក់ និង គ្រឿង​បង្គុំ ម៉ាស៊ីន​អគ្គិសនី ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក គ្រឿង​បរិក្ខារ​សម្រាប់​លំនៅឋាន និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ វិនាទី មុន

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

កីឡា២ នាទីutes មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

សេដ្ឋកិច្ច៧ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ១៩ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម