Connect with us

សេដ្ឋកិច្ច

រុស្ស៊ី​ ក្លាយជា​ប្រទេស​ផ្គត់ផ្គង់​ប្រេង​ធំជាងគេ​របស់​ចិន

បានផុស

នៅ

ប្រទេសរុស្ស៊ី​ បាន​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​ប្រេង​ធំ​បំផុត​របស់​ចិន ខណៈ​ទីក្រុងមូស្គូ ​បាន​លក់​ប្រេង​ឆៅ​បញ្ចុះតម្លៃ​ទៅ​ឲ្យទី​ក្រុង​ប៉េកាំង ​ចំពេល​មាន​ទណ្ឌកម្ម​ជុំវិញ​សង្គ្រាម​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែតម្លៃទាប ក្រុមហ៊ុនចិនបានបង្កើនការទិញប្រេងពីរុស្ស៊ីនៅឆ្នាំនេះ។

តួលេខផ្លូវការបង្ហាញថា បើធៀបនឹងឆ្នាំមុន ការនាំចូលប្រេងរបស់រុស្ស៊ីបានកើនឡើង ៥៥% ដល់កម្រិតកំណត់ត្រា ក្នុងខែឧសភា។

យោងតាមទិន្នន័យពីរដ្ឋបាលគយចិន, ការនាំចូល ដែលរួមមានការផ្គត់ផ្គង់ដែលបូមតាមរយៈបំពង់បង្ហូរប្រេងស៊ីបេរីខាងកើតទៅមហាសមុទ្រប៉ាស៊ីហ្វិក និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុបជិត ៨.៤២លានតោនកាលពីខែមុន។

ចំនួននោះ បានរុញប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអតីតប្រភពប្រេងឆៅដ៏ធំបំផុតរបស់ចិន ធ្លាក់ទៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងបរិមាណ ៧.៨២ លានតោន។

ក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុន Sinopec ដែលជាក្រុមហ៊ុនចម្រាញ់របស់រដ្ឋ និងក្រុមហ៊ុន Zhenhua Oil ដែលគ្រប់គ្រងដោយរដ្ឋផងដែរ បានបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីទទួលបានការបញ្ចុះតម្លៃយ៉ាងខ្លាំង ខណៈអ្នកទិញនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានបដិសេធថាមពលរុស្ស៊ី ស្របតាមការដាក់ទណ្ឌកម្មជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

កាលពីខែមីនា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបាននិយាយថា ពួកគេនឹងហាមឃាត់ប្រេងរបស់រុស្ស៊ី ខណៈសហភាពអឺរ៉ុបកំពុងធ្វើការឆ្ពោះទៅរកការបញ្ចប់ ការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។ ប្រទេសលោកខាងលិច ក៏បានបង្កើនការឆ្លើយតបផ្នែកសេដ្ឋកិច្ច ចំពោះការលុកលុយរបស់រុស្ស៊ី។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា វិធានការនេះ ផ្តោតលើសរសៃឈាមសំខាន់នៃសេដ្ឋកិច្ចរបស់រុស្ស៊ី។

គួរបញ្ជាក់ថា ការនាំចេញថាមពលគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ប៉ុន្តែការហាមឃាត់ក៏ ប៉ះពាល់ដល់អ្នកប្រើប្រាស់លោកខាងលិចផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ១០ ប្រទេសកំពូលផលិត ប្រេង ច្រើនបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម