សេដ្ឋកិច្ច
កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចរង្វង់ ៦,៦ភាគរយនៅឆ្នាំ២០២៣
នៅឆ្នាំ២០២៣ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦ភាគរយ ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលវិបត្តិជំងឺកូវីដ ១៩ មានភាពស្រាក់ស្រាន្ត។

យោងតាមសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥របស់រាជរដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៥,៤ ភាគរយក្នុងឆ្នាំ២០២២នេះដែលបន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីជារងប៉ះពាល់ដោយសារការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក៏ដោយ។
បើតាមចរាចរណ៍របស់រាជរដ្ឋាភិបាល សង្រ្គាមនេះបានបង្កផលប៉ះពាល់ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទពិសេសប្រេងឥន្ទនៈ និងវត្ថុធាតុដើមកសិកម្ម រួមមានជី និងថ្នាំសម្លាប់សត្វល្អិតជាដើម។ ទន្ទឹមនេះ ការកើនឡើងថ្លៃជារួមបានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុកក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។
ទោះជាយ៉ាងណាក្តី ផលប៉ះពាល់នៃសង្រ្គាមនេះមកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូចដោយហេតុថា ទំនាក់ទំនងសេដ្ឋកិច្ចផ្ទាល់រវាងកម្ពុជា ជាមួយនឹងប្រទេសជម្លោះទាំងពីរមានកម្រិតទាប។ ផលប៉ះពាល់នេះ ត្រូវបានប៉ះប៉ូវមួយផ្នែកធំតាមរយៈការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលបានធ្វើឱ្យកម្ពុជា មានភាពស៊ាំសហគមន៍ជាមូលដ្ឋានសំខាន់សម្រាប់ការបើកប្រទេសឡើងវិញនិងបានអនុញ្ញាតឱ្យសភាពសេដ្ឋកិច្ចក្រុងស្រុកចាប់ផ្ដើមវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។
បន្ថែមលើនេះការបន្តដាក់ចេញនូវវិធានការអន្តរាគមន៍មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករនិយោជិតនិងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលទទួលផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ក៏រំពឹងថានឹងបន្តបន្តចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជារួមសម្រាប់ឆ្នាំ២០២២។
សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦ភាគរយ ដោយសារការរំពឹងទុកនៃតម្រូវការសកលនិងទំនុកចិត្តវិនិយោគស្របពេលវិបត្តិកូវីដ១៩មានភាពស្រាក់ស្រាន្ត និងអាចគ្រប់គ្រងបាន។ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ ជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១‑២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងការបង្កើតតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់ក៏ដូចជាលើកកម្ពស់អនុវិស័យសក្តានុពលដែលជាចន្ទុលកំណើនថ្មីរួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនិងអនុវិស័យគម នាគមន៍ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម។
ជាមួយគ្នារាជរដ្ឋាភិបាលបានគិតគូរបង្កើតកញ្ចប់អន្តរាគមន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងអតិផរណា និងការបង្កើនការវិនិយោគក្នុងស្រុកដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជនផងដែរ៕ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ