Connect with us

សេដ្ឋកិច្ច

ប្រេងសាំងនៅ កម្ពុជា រក្សាតម្លៃដដែល ចុះចំណែកប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

បានផុស

នៅ

ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលដល់ជិត ៤ ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោកនៅតែមានការប្រែប្រួលដដែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះតម្លៃប្រេងសាំងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នៅតែឡើងថ្លៃដូចគ្នា ខុសតែកម្ពុជាតម្លៃលក់គឺនៅដដែល ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖

១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០​ រៀល) ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០.៤៦ ដុល្លារ (១,៨៥០​ រៀល) ក្នុងមួយលីត្រ

៣. ឥណ្ឌូណេស៊ី តម្លៃ ១.១៨ ដុល្លារ (៤,៧៥០ រៀល) ក្នុងមួយលីត្រ

៤. ថៃ តម្លៃ ១.២៥ ដុល្លារ (៥,០០0 រៀល) ក្នុងមួយលីត្រ

៥. មីយ៉ាន់ម៉ា តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ

៦. វៀតណាម តម្លៃ ១.៣៥ ដុល្លារ (៥,៤០០ រៀល) ក្នុងមួយលីត្រ

៧. កម្ពុជា តម្លៃ ១.៤៣ ដុល្លារ (៥,៨០០ រៀល) ក្នុងមួយលីត្រ

៨. ហ្វីលីពីន តម្លៃ ១.៥៧ ដុល្លារ (៦,៣០០ រៀល) ក្នុងមួយលីត្រ

៩. ឡាវ តម្លៃ ១.៨៧ ដុល្លារ (៧,៥០០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ២.៣៣ ដុល្លារ (៩,៣៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេ និងកម្ពុជាមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Petrol Price

ចុចអាន ៖ រុស្ស៊ី ដាក់ចំៗមូលហេតុធ្លាក់ចុះការផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម