Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍បើកឡើងវិញខ្ទង់ ៤០ភាគរយ ក្នុងចំណោមក្រុមហ៊ុនជាង ៧០០

បានផុស

នៅ

ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ជាង ៧០០ក្រុមហ៊ុន នៅកម្ពុជា រងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ អស់រយៈពេលជាង ២ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ដោយសារការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រុកចាក់វ៉ាក់​សាំងជូនពលរដ្ឋ ពីដូសទី១ រហូតដល់ដូសជំរុញទី៥ ទប់ស្កាត់ការឆ្លងរាលដាលបាន ១០០ភាគរយ ដោយពុំមានអ្នក​ឆ្លងថ្មីជាង ១ខែមកនេះ ក្រុមហ៊ុនក្នុងហ៊ុនក្នុងវិស័យទេសចរណ៍ក្នុងចំណោម ៧០០ក្រុមហ៊ុន បានបើកដំណើរការ​ឡើងវិញខ្ទង់ ៤០ភាគរយហើយ។ នេះបើតាមលោកការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់​ងារទេសចរណ៍កម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ការវិលត្រឡប់មកវិញនូវក្រុមហ៊ុនក្នុងវិស័យទេសចរណ៍នេះ ក្រោយពេលរាជរដ្ឋាភិបាលដោះចេញការរិតត្បិតទាំងអស់ ហើយជាមួយគ្នានេះ ប្រទេសផ្សេងៗ ក៏ព្យាយាមបើក​ឡើង​វិញផងដែរ។ លោកស្រីបន្តថា« បើកាលណាបើកប្រទេស អ្នកធ្វើដំណើរទេសចរ ដែលជាប់គាំងយូរហើយ ព្យា​យាមចេញដើរកម្សាន្ត ដូច្នេះកម្ពុជា គឺជាគោលដៅមួយ ដែលគេធ្វើការពិចារណាចូលមកកម្សាន្ត ដោយសារកម្ពុជា បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន ១០០ភាគរយ»។

លោកស្រី បានបន្ថែមថា ក្រោយមើលឃើញពីសន្ទុះនៃភ្ញៀវទេសចរកើនឡើងជាលំដាប់ បន្ទាប់ពីបើកប្រទេសឡើងវិញ ក្រុមហ៊ុនក្នុងវិស័យនេះ ដូចជា អាហារដ្ឋាន​ ទីភ្នាក់ងារទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាកម្មស្នាក់នៅ មគ្គទេ​សក៍ចរណ៍ ដែលបានផ្អាកជាច្រើនខែមកហើយ ក៏ចាប់ផ្តើមដំណើរការជាបណ្តើរៗផងដែរ។

រដ្ឋមន្រ្តីទេសចរណ៍លោក ថោង ខុន បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ភ្ញៀវទេសចរ បានចេញកម្សាន្តនៅ​ទូទាំងប្រទេសប្រមាណជាង ៣៦ម៉ឺននាក់ នៅសប្តាហ៍ទី៣នៃខែ មិថុនា ពោលគឺកើនឡើង ១១.៤៥ភាគរយ បើធៀបនឹងសប្តាហ៍កន្លងទៅ។ ការកើនឡើងជាបន្តបន្ទាប់នេះ ឆ្លុះបញ្ចាំងពីកំណើនវិស័យទេសចរណ៍ នឹងវិល​ត្រឡប់ទៅដូចដើម កាលពីមុនកូវីដ-១៩ ជាពិសេសជួយដល់ធនធានមនុស្ស ដែលបម្រើការក្នុងវិស័យនេះឱ្យមានស្ថាន​ភាពល្​អប្រសើរឡើងិវិញ ស្របពេលដែលកម្ពុជា រំពឹងកំណើនសេដ្ឋកិច្ច​ក្នុងអត្រា ៥,៤ ភាគរយឆ្នាំ ២០២២ និង ៦,៦ នៅឆ្នាំ ២០២៣ ខាងមុខ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម