សេដ្ឋកិច្ច
កម្ពុជា រំពឹងថា អតិផរណានឹងធ្លាក់ចុះពី ៥ភាគរយ មកត្រឹម ២,៥ភាគរយ នៅឆ្នាំ២០២៣
នៅឆ្នាំ២០២៣ខាងមុខ ប្រទេសកម្ពុជា រំពឹងថា នឹងមានអតិផរណាក្នុងរង្វង់ ២,៥ភាគរយមានការថមថយចុះជាងឆ្នាំ២០២២ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។
យោងតាមសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥របស់រាជរដ្ឋាភិបាលដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ អតិផរណា ត្រូវបានប៉ាន់ស្មានថា នឹងអាចកើនឡើងដល់ក្នុងរង្វង់ ៥,០ភាគរយដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀតបណ្ដាលមកពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
សម្រាប់ឆ្នាំ២០២៣ អតិផរណា ត្រូវបានរំពឹងថា នឹងថមថយមកវិញ ក្នុងរង្វង់ ២,៥ភាគរយដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងនិងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។ ចំណែកអត្រាប្ដូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់មធ្យមប្រចាំឆ្នាំប្រមាណ ៤០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃនិងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។
រីឯឱនភាពគណនីចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងរួមតូចមកវិញ ក្នុងទំហំប្រមាណ ២៦,៨ភាគរយនៃផលិតផលសរុប(ផសស)ក្នុងឆ្នាំ២០២២ ធផបនឹង៤៥,៤ ភាគរយនៃផសសក្នុងឆ្នាំ២០២១ក្រោមការរំពឹងទុកនូវការត្រឡប់ទៅរកប្រក្រតីភាពនៃសមតុល្យពាណិជ្ជកម្មក្នុងខណៈដែលចំណូលពីភ្ញៀវទេសចរអន្តរជាតិនឹងប្រាក់បញ្ញើរពីក្រៅប្រទេសក៏ត្រូវបានរំពឹងថានឹងងើបឡើងវិញសន្សឹមៗស្របតាមភាពស្រាកស្រាន្តនៃស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ជាបណ្ដើរៗ ។
សម្រាប់ឆ្នាំ២០២៣ ឱនភាពករណីគណនីចរន្ដរំពឹងថា នឹងបន្តរួមតូចក្នុងរង្វង់១៤,១ភាគរយនៃផលិតផលសរុបដោយសារការរំពឹងទុកនូវការបន្តកើនឡើងនៃការនាំចេញនឹងការបន្តនិន្នាការងើបឡើងនៃចំណូលពីភ្ញៀវទេសចរអន្តរជាតិ។ ជាមួយគ្នានេះរំហូរវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងថា នឹងងើបឡើងក្នុងរង្វង់ ១២,០ភាគរយ នៃផសស និង១១,៦ភាគរយនៃផសសរៀងគ្នា ដោយសារការបន្តការកើនឡើងនូវទំនុកចិត្តវិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលរបស់កម្ពុជាក្នុងបរិការណ៍នៃការផ្លាស់ប្ដូរកាន់តែលឿននូវខ្សែច្រវ៉ាក់ផលិតកម្មនិងផ្គត់ផ្គង់តំបន់និងសកលស្របពេលដែលវិបត្តិជំងឺកូវីដ១៩មានភាពស្រាក់ស្រាន្ត។
សារាចររបស់រាជរដ្ឋាភិបាលខាងលើបានបញ្ជាក់ទៀតថាជាលទ្ធផលទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២១២៧១និង២២១៥៥លានដុល្លារអាមេរិកដែលធានាការនាំចូលបានប្រមាណ៧,៧ និង៧,៦ខែ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣រៀងគ្នា។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលវិបត្តិជំងឺកូវីដ ១៩មានភាពស្រាកស្រាន្តខណៈឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៥,៤ភាគរយ ដោយសារភាពល្អប្រសើរនៃតម្រូវការសកលបើទោះបីជារងប៉ះពាល់ដោយសារការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក៏ដោយ៕សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២១ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក