Connect with us

សេដ្ឋកិច្ច

ចម្ការទុរេនដំបូងគេនៅខេត្តស្វាយរៀង ចាប់ផ្តើមទទួលផល

បានផុស

នៅ

ចម្ការទុរេន ដំបូងគេនៅខេត្តស្វាយរៀងចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ។ ចម្ការទុរេននេះ ស្ថិតនៅក្នុងភូមិបិទមាស ឃុំសំបួ ស្រុករមាសហែក ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុសល ដែលជាអ្នកគ្រប់គ្រងចម្ការ បានឱ្យដឹងថា ចម្ការទុរេនរបស់លោក មានផ្ទៃដីចំនួន ៤ហិកតា ដែលមាន​ដាំពូជដំណាំទុរេនពីរប្រភេទ គឺម៉ាន់ថង និងការ៉េប្រាំមួយ( ឱខាក)។ លោក កុសល បានឱ្យដឹងទៀតថា ចាប់តាំងពីដាំ​រហូតមកដល់ពេលនេះ មានរយៈពេល ៦ឆ្នាំហើយ។ លោកថា ឆ្នាំនេះ គឺជាឆ្នាំដំបូងដែលទុរេនរបស់លោក បានចេញ​ផ្កាផ្លែ និងចាប់ផ្តើមទទួលផល។ បើតាមលោក កុសល ដំណាំទុរេន ចាប់ផ្តើមចេញផ្កានៅអំឡុងខែ ធ្នូ និងអាចប្រមូល​ផលនៅខែ មិថុនា រហូតដល់ចុងខែ កក្កដា។

ចំពោះទំហំនៃការប្រមូលផល លោក កុសល មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ព្រោះជាឆ្នាំដំបូង។ ប៉ុន្តែម្ចាស់​ចម្ការរូបនេះ បានលើកឡើងថា គិតមកដល់ពេលនេះ លោកអាចទទួលបានថវិកាប្រមាណ ២០លាន ទៅ ៣០លានរៀលហើយ។

ពលរដ្ឋនៅក្នុងស្រុករមាសហែកជាច្រើនកំពុងចាប់អារម្មណ៍ទៅកម្សាន្តលេងនៅចម្ការលោក កុសល ដើម្បីភ្លក់រសជាតិទុរេន និងផ្លែឈើផ្សេងៗទៀត។

លោក កុសល បានគូសបញ្ជាក់ថា ទុរេនទើបទទួលផលនៅចម្ការលោក មានរសជាតិឆ្ងាញ់ និងមានការកម្មង់ទិញច្រើន ពីពលរដ្ឋនៅក្នុងតំបន់។ ចំពោះតម្លៃ ក្នុងមួយគីឡូសាច់ លោកលក់តម្លៃ ៦ម៉ឺនរៀល។

បើតាមលោក កុសល តម្លៃនេះមិនថ្លៃនោះទេ បើប្រៀបធៀបជាមួយការចំណាយពេលដាំ និងមើលថែ។ លោកថា ដំណាំទុរេនមិនងាយស្រួលដាំដូចដំណាំផ្សេងនោះទេ ព្រោះវាត្រូវការទឹកសើម តែបើមានទឹកដក់ច្រើននោះធ្វើឱ្យដើមទុរេនរលួយគល់ ខូចដើមជាក់ជាពុំខាន។ ដំណាំប្រភេទនេះដាំរើសដីណាស់។ ចំណែកការដាក់ជីក្នុងមួយឆ្នាំ៣ដង ហើយត្រូវការថែទាំដិតដល់ខ្លាំង ចាប់តាំងពីយកកូនមកដាំ រហូតទទួលផល។

ក្រៅពីដំណាំទុរេន លោក កុសល ក៏មានដាំដំណាំ ដូចជា ក្រូចពោធិ៍សាត់, ត្របែក, ក្រូចថ្លុង, ដូងក្រអូប កៅស៊ូ សាវម៉ៅ និងតាង៉ែន ជាដើម លើផ្ទៃដីសរុប ៨០ហិកតា៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម