Connect with us

សេដ្ឋកិច្ច

ថៃ បញ្ជាក់ពីហានិភ័យខ្វះប្រេងឥន្ធនៈប្រើប្រាស់

បានផុស

នៅ

រដ្ឋាភិបាលរបស់ថៃ​កំពុង​ទប់​ស្កាត់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ (LNG) ដោយ​សារ​តែតម្លៃ​ឡើង​ថ្លៃពេក ជាហេតុ​អាច​ធ្វើឲ្យ​ប្រទេស​នេះ​ប្រឈម​នឹង​ការ​ខ្វះខាត​ប្រេង​ឥន្ធនៈប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ពាណិជ្ជករម្នាក់​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​នាំ​ចូល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​កាត់​បន្ថយ​ការ​ទិញឧស្ម័ន​ធម្មជាតិ​រាវ​ពី​ទីផ្សារ ​ដោយ​សារ​តែ​តម្លៃហក់​ឡើង​ខ្ពស់ ​និង​បរិមាណ​មាន​កំណត់ ។

យោងតាមពាណិជ្ជករដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ទោះក្រុមហ៊ុននាំចូលមានគម្រោងបង្កើនជម្រើសផ្សេងទៀតដើម្បីទិញថាមពលដែលមានតម្លៃថោក ដូចជាប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈក៏ដោយ ក៏ឱនភាពសម្រាប់ការបន្ថយទិញឧស្ម័នអាចមានទំហំធំពេក ពោលមិនអាចបំពេញបានដោយប្រភពផ្សេងទៀតនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលថៃបាននិយាយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Bloomberg ប្រសិនបើមានឱនភាពនេះថា “យើងនឹងមិនអនុញ្ញាតឲ្យមានការខ្វះខាតប្រេងឥន្ធនៈកើតឡើងនោះទេ ។ ប្រទេស​ថៃ​មិន​ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​ផ្គត់ផ្គង់​នេះឡើយ” ។

បច្ចុប្បន្នប្រទេសអាស៊ីមួយចំនួនដូចជា ប៉ាគីស្ថាន និងស្រីលង្កា កំពុងស្ថិតក្នុងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារការកើនឡើងថ្លៃប្រេង និងឧស្ម័ន ។ តម្លៃឧស្ម័នធម្មជាតិរាវនៅតំបន់អាស៊ីខាងជើងបានកើនឡើងប្រហែល ៥០ ភាគរយក្នុងខែនេះ ដោយនាំឲ្យតម្លៃថាមពលកើនឡើងច្រើនជាង ៣ ដងធៀបនឹងឆ្នាំមុន ដោយសាការទប់ស្កាត់ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបដែលជាហេតុធ្វើឲ្យតម្លៃឧស្ម័នលើពិភពលោកឡើងថ្លៃកប់ពពក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ អរគុណ កម្ពុជា ចំពោះការជួយដោះស្រាយបញ្ហាក្រុមឆបោកតាមទូរស័ព្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ៣ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៣ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម