Connect with us

ព័ត៌មានជាតិ

ត្រឹម​មួយ​ឆ្នាំ កម្ពុជាមាន​រោងចក្រ​ផលិត​ស្រាបៀ​​ធំ​ពីរ ចាយ​ទុន​រយ​លាន​ដុល្លារ​ចូល​មក​ទីផ្សារ​

បានផុស

នៅ

ឆ្នាំ២០២០នេះ គម្រោង​រោងចក្រ​ផលិត​ស្រាបៀថ្មី​ចំនួន ២ បាន​សុំ​សិទ្ធិ​វិនិយោគ​​អាជីវកម្ម​​​នៅ​ទីផ្សារកម្ពុជា ក្រោយ​ទទួល​បាន​ការ​យល់ព្រម​ពីក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC)។

រោងចក្រ​របស់​​ក្រុមហ៊ុន​ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី (VATTANAC BREWERY) បាន​​បើក​ការ​ដ្ឋាន​សាងសង់កាល​ពី​ថ្ងៃ ២៥ មិថុនា ឆ្នាំ ២០២០ មាន​ទីតាំង​នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ។

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រ​ផលិតស្រាបៀ វឌ្ឍនៈ ប្រូវើរី កាលពី​ថ្ងៃ ២៥ មិថុនា ២០២០
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រើ​ទុន​វិនិយោគ ១៣៩ លាន​ដុល្លារ អាច​ចាប់ផ្តើមខ្សែ​ចង្វាក់ផលិតកម្មនៅ​ឆ្នាំ ២០២១ ជាមួយសមត្ថភាពផលិតរហូតដល់ ៧៦ លានកេស ក្នុងមួយឆ្នាំ។ រោងចក្រនេះ រំពឹងនឹងបង្កើតឱកាសការងារដល់បុគ្គលិករហូតដល់ជាង ១,៥០០នាក់។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ក៏បាន​អនុញ្ញតិ​ឲ្យ​រោងចក្រផលិត​​ស្រាបៀនិងភេសជ្ជៈ​មួយ​ទៀត​របស់​ក្រុមហ៊ុន HANUMAN BEVERAGES ធ្វើ​​អាជីវកម្ម​ ដោយប្រើ​ទុន​វិនិយោគ​ ១៦០ លាន​ដុល្លារអាមេរិក។ រោងចក្រ​​ទី​ពីរ​នេះ​ មាន​ទីតាំង​នៅ​ភូមិ​ត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាលគ្រប់គ្រង​​ អាចបង្កើតការងារបានចំនួន ១.៥៤៥កន្លែង។

កម្ពុជាបាន​ក្លាយ​​មូលដ្ឋាន​នៃ​រោងចក្រ​ផលិត​ស្រាបៀ​យីហោ​ធំៗ​មាន​ទាំង​ក្នុង​ស្រុក​និង​មក​ពី​ក្រៅ​ប្រទេស​។ ​ទំនោរ​និយម​ការ​ទទួល​ទាន​ស្រាបៀរបស់​ពលរដ្ឋ​ក្នុង​ស្រុក​​ និង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ប្រហែល ៦ លាន​នាក់​ក្នុង​មួយ​ឆ្នាំ នាំ​ឲ្យ​តម្រូវការ​​ស្រាបៀ​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។

ឯកឧត្តម​អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា វិស័យ​គ្រឿង​ស្រវឹង បាន​រក​ចំណូល​ចូល​រដ្ឋ​ប្រហែល ៤០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នៅ​កម្ពុជា​បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​មាន​ចំនួន ១០ រួមមាន ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co.,Ltd និង​ក្រុមហ៊ុន Phnom Penh Beer Co., Ltd៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម