Connect with us

សេដ្ឋកិច្ច

មន្រ្តីការបរទេស៖ ការធ្វើទំនើបកម្មសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍សំខាន់​សម្រាប់សេដ្ឋកិច្ចជាតិ

បានផុស

នៅ

ការធ្វើទំនើបកម្ម ដោយផ្លាស់ប្តូររបៀបរបបការងារពីការធ្វើការទូតប្រពៃណី មកជាការទូតដែលផ្តោតសំខាន់លើការលើក​ស្ទួយសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍ មានសារៈសំខាន់ចាំបាច់បំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នៅក្នុងស្មារតីនេះ ការអនុវត្តគោលនយោបាយ “ការទូតសេដ្ឋកិច្ចប្រកប ដោយភាពបត់បែន និងប៉ិនប្រសព្វ” បានប្រែក្លាយជាការងារអាទិភាពមួយ នៃការងារអាទិភាពទាំង៥ នៃការដ្ឋានកំណែទម្រង់ ដែលត្រូវបានទទួលការគាំទ្រពី​សម្តេចតេ​ជោនាយករដ្ឋមន្រ្តី។ នេះជាការលើកឡើងរបស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេ​ខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់ជាតិ ស្តីពី “ការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី” នៅថថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ ដោយមានការចូលរួម​ពីតំណាង​ក្រសួង​ស្ថាប័ន និងវិស័យឯកជនជាច្រើន ហើយលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិត​ចិនប្រចាំកម្ពុជាក៏បានចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីជាន់ខ្ពស់រូបនេះ បានលើកឡើងថា បច្ចុប្បន្ន ការវិវត្តសភាពការណ៍សកលលោកកាន់តែមានការប្រែប្រួល ផ្លាស់ប្តូរ ឆាប់រហ័ស នឹងឡើងកំដៅខ្លាំងឡើងៗ គួរឱ្យព្រួយបារម្មណ៍ បង្កឡើងដោយការប្រកួតប្រជែងគ្នាដណ្តើម​ផលប្រយោជន៍​ភូមិសាស្ត្រនយោបាយ។

នៅក្នុងនោះ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងពិភពលោកដែលបានទទួលរងសម្ពាធរួច​ទៅហើយ ដោយសារការរាតត្បាត នៃមេរោគកូវីដ ១៩ កាន់តែមានភាពតានតឹងថែមទៀត។ គួបផ្សំនឹងការកើនឡើង នៃការគាំពារនិយម និងការគំរាមកំហែងនៃឯកតោភាគីនិយមការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច កាន់តែមាន​ការលំបាក ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងពិភពលោករអាក់រអួល និងកាត់ផ្តាច់ក្នុងកម្រិតធ្ងន់ធ្ងរ វិស័យទេសចរណ៍​បានធ្លាក់​ចុះយ៉ាងគំហុក វិស័យដឹកជញ្ជូនពិសេសផ្លូវអាកាសត្រូវគាំងដំណើរការ ទំនុកចិត្តខាងធុរកិច្ច និងអតិថិជនបាន​ចុះខ្សោយដោយសារវិធានការរឹតត្បិតនានា ផលប៉ះពាល់លើសន្តិសុខស្បៀងជាដើម។

ដោយសាតែបញ្ហានេះ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រសួងការបរទេសបានដាក់ចេញនូវ “យុទ្ធសាស្រ្តការ​ទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣” ដើម្បីចូលរួមចំណែកពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹង​ផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ កំពុង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​លើ​វិស័យ​បច្ចេកទេស, ​ឧស្សាហកម្ម ជា​ពិសេស​ការ​ពង្រឹងលើវិស័យ​TVET

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៨ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម