សេដ្ឋកិច្ច
ឯកអគ្គរដ្ឋទូតចិន៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា កើនឡើង ទោះជួបវិបត្តិកូវីដ-១៩
លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជាមានកំណើនលំនឹងថេរ និងមានសុខុមាលភាពជាលំដាប់ ហើយក្រោមបរិបទជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានលក្ខណៈកើនឡើងទោះបីជួបបញ្ហាកូវីដ-១៩ក៏ដោយ។
លោក Wang Wentian លើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី” ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារ Hayatt Regency រាជធានីភ្នំពេញ។
លោកលើកឡើងថា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាសម្រេចបានគោលដៅ ១០ពាន់លានដុល្លារអាមេរិកមុនការគ្រោងទុក ដែលឈានដល់ ១១ ១៩៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
បើតាមលោកឯកអគ្គរដ្ឋទូត ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបានទាក់ទាញការវិនិយោគចិនមានចំនួន ២,៣២ ពាន់លាន ដុល្លារអាមេរិក មានកំណើនជិត ៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ការវិនិយោគចិនមានចំនួន ៥៣,៤ ភាគរយ នៃចំនួនវិនិយោគសរុប បានបន្តក្លាយជាប្រភពវិនិយោគ ធំជាងគេសម្រាប់កម្ពុជា។ ចាប់តាំងពីដើមឆ្នាំ២០២២នេះមក លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈលេចធ្លោ។ ក្នុងត្រីមាសទី១ ការវិនិយោគផ្ទាល់ មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជាមានចំនួន ២០៦ លាន ដុល្លារអាមេរិក មានកំណើន ៣៥,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ដោយឡែកទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាក្នុងរយៈពេលប្រាំខែដំបូងមានចំនួនឈានដល់ ៤ ៩៩០ ពាន់លានដុល្លារអាមេរិក មានកំណើន ២៦,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា។ បន្ទាប់ពីមានការនាំចូលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិន ដែលក្នុងនោះមានដូចជា ចក ស្វាយ និងជលផលជាដើម ហើយត្រីបាកម្ពុជាគ្រោងនឹងបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅ កាន់ប្រទេសចិនជាផ្លូវការនាពេលខាងមុខនេះ។
លោក Wang Wentian អះអាងទៀតថា សកម្មភាពខាងលើនេះបានឆ្លុះបញ្ចាំងពីភាពធន់ដ៏រឹងមាំ និងការបំពេញឱ្យគ្នាទៅ វិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានក្លាយជាផ្នែកមួយដ៏សំខាន់ និងជាប្រភពកម្លាំងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់