Connect with us

សេដ្ឋកិច្ច

លោក ឡោ វិចិត្រ ​៖​ ​កសាង​ស្លាក​​​​សញ្ញា​អាជីវកម្ម​ ​ត្រូវ​ធ្វើ​​ឱ្យ​គេ​ងាយ​ចាំ​ ឆាប់​ចាំ​ ​និង​ចាំ​ក្នុង​ផ្លូវ​វិជ្ជមាន​​​ច្រើន​ជាង​អវិជ្ជមាន​

បានផុស

នៅ

Branding ​គឺ​​ជា​​ការ​​កសាង​ស្លាក​​​សញ្ញា​​ផ្ទាល់​ខ្លួន​ ឬ​ផ្លាក​​សញ្ញា​អាជីវកម្ម ដែល​​ធ្វើ​ឱ្យ​​អតិថិជន ឬ​គោល​ដៅ​អតិថិជន​​ងាយ​ស្គាល់​ ឆាប់​ស្គាល់​ និង​ស្គាល់​ក្នុង​រូបភាព​​វិជ្ជមាន​​ ច្រើន​ជាង​អវិជ្ជមាន​។ ​នេះ​បើ​តាម​លោក ឡោ វិចិត្រ ប្រធាន​សមាគមអចលនទ្រព្យសកល ​ក្នុង​កិច្ច​សម្ភាស​ពិសេស​ជាមួយ​នឹង​កម្ពុជា​​ថ្មី​​កាល​​ពី​​ចុង​សប្តាហ៍​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Branding​គឺជា​យុទ្ធសាស្ត្រ​ដើម្បី​បង្ហាញ​ទៅ​កាន់​អតិថិជន​របស់​អ្នក​ថា​ អាជីវកម្មរបស់​អ្នក​ជា​អាជីវកម្ម​ប្រភេទ​អ្វី​ហើយ​ផ្តល់​ជូន​នូវផលិតផលឬសេវាកម្មអ្វីសម្រាប់អតិថិជន។ វាគឺជាជំហានដំបូងដែល​អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​ដើម្បីឲ្យអតិថិជនស្គាល់​និង​ទុកចិត្តលើអាជីវកម្ម​របស់​អ្នក​ជា​មុន​សិន​មុន​នឹង​ពួក​គេ​សម្រេច​ចិត្តក្នុងការទិញពីអ្នក។ ​

លោក​​ វិចិត្រ ​​​បាន​​​ចែក​​រំលែក​​​​​ថា​ ​​មុន​នឹង​បង្កើត​​​ស្លាក​​​សញ្ញា​​ផ្ទាល់​ខ្លួន​ ឬ​ស្លាក​​​​សញ្ញា​អាជីវកម្ម​មួយ​​ម្ចាស់​អាជីវកម្ម​ត្រូវ​សួរ​ខ្លួន​​ឯង​ថា​ ចង់​បង្កើត​​ផលិត​​អ្វី ឬ​សេវាកម្ម​អ្វី​?​ ហើយ​​ផលិតផល ឬ​សេវាកម្ម​នោះ​​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អតិថិជន​នៅ​​ពេល​បច្ចុប្បន្ន​ ឬ​​នា​ពេល​​អនាគត​ដែរ​ឬអត់​?​។ ​នៅ​ពេល​ដែល​អ្នក​កំណត់​​​​ថា ផលិត​​ ដែល​ចង់​បង្កើត​នោះ​នឹង​មាន​តម្រូវ​ការ​នៅ​ពេល​​អនាគត ឬ​ពេល​​បច្ចុប្បន្ន​ អ្នក​នឹង​មាន​​ភាព​ងាយ​ស្រួល​​ក្នុង​ការ​​កំណត់​គោល​ដៅ​នៃ​ការ​​គូស​ស្លាក​​សញ្ញា​​ឱ្យ​ស្រប​ទៅ​​តាម​ចក្ខុវិស័យ​របស់​ក្រុម​ហ៊ុន​​ ក៏​ដួច​ជា​​សេវា​កម្ម​របស់​យើង។

“ខ្ញុំ​ឧទាហរណ៍​ហាង​​កាហ្វេ​នា​ពេល​​បច្ចុប្បន្ន​​​គឺ​កាហ្វេ​ ណ អញ្ចឹង​គឺ​យើង​ដឹង​ហើយ​​ស្លាក​សញ្ញា​របស់​គាត់​គឺ​យក​អក្សរ ​ណ​ អញ្ចឹងហាង​ហ្នឹង​ជា​ហាង​កាហ្វេ​បរទេស​ ឬ​ហាង​កាហ្វេ​ខ្មែរ​?​ អញ្ចឹង​​គ្រាន់​តែ​គេ​ឃើញ​ស្លាក​សញ្ញា​ហ្នឹង​គេ​ដឹង​ថា​ ហាង​កាហ្វេ​ក្នុង​ស្រុក​។ អញ្ចឹង​អ្នក​ស្នេហាជាតិ​ និង​និយម​​ផលិត​ក្នុង​ស្រុក​ គាត់​នឹង​​ចាប់​អារម្មណ៍​លើ​ហាង​កាហ្វេ​ហ្នឹង​ហើយ​”។ លោក​ វិចិត្រ​ បន្ថែម​​។

​​​​លោក​បាន​​ឱ្យ​ដឹង​​ទៀត​ថា​​ Branding​ ​ត្រូវ​​ឆ្លុះ​បញ្ចាំង​ព្រលឹង​របស់​ស្ថាបនិក​​ ​ចក្ខុវិស័យ​របស់​ស្ថាបនិក​​ គ្រប់​ពេល​​ទាំង​អស់​ ពោល​​​​​នៅ​​ពេល​ដែល​​គេ​ឃើញ​ស្លាក​សញ្ញា​​​។​ ជា​ឧទាហរណ៍​ដូច​គ្នា​​ហាង​កាហ្វេ​ ណ​ គឺ​​យើង​អាច​យល់​បាន​​ថា ម្ចាស់​ហាង​គឺ​ជា​ជនជាតិ​ខ្មែរ​។ អក្សរ​​ ណ មិន​អាច​ជា​ម្ចាស់​ជនជាតិ​បរទេស​ដូច​ជា​អាមេរិក​ ឬ​បារាំង​ជា​​អ្នក​បង្កើត​នោះ​ទេ​ ​ឬ​បើ​មាន​​ក៏​មាន​តិច​ដែរ​។ ដូច្នេះ​ការ​ធ្វើ​​ Branding គឺ​​ត្រូវ​ធ្វើ​​យ៉ាង​ណា​ឱ្យ​គេ​ងាយ​ចាំ​ ឆាប់​ចាំ​ ​និង​ចាំ​ក្នុង​ផ្លូវ​វិជ្ជមាន​​​ច្រើន​ជាង​អវិជ្ជមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៧ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៧ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

Sokha Hotels

ព័ត៌មានពេញនិយម