សេដ្ឋកិច្ច
ក្រុមប្រទេស G7 ដាក់ទណ្ឌកម្មលើ រុស្ស៊ី ឯតម្លៃប្រេងនៅតែបន្តឡើងថ្លៃ
តម្លៃប្រេងនៅតែបន្តកើនឡើងកាលពីថ្ងៃអង្គារ ចំពេលមានការដាក់ទណ្ឌកម្មពីបណ្តាក្រុមប្រទេស G7 លើប្រទេសរុស្ស៊ី ដោយប្រេងឆៅអន្តរជាតិម៉ាក Brent កំពុងជួញដូរនៅតម្លៃ ១១២.៦២ ដុល្លារក្នុងមួយបារ៉ែលពោលកើនឡើង ១.៤៨ ភាគរយ បន្ទាប់ពីតម្លៃជួញដូរពីមុនគឺ ១១០.៩៨ ដុល្លារក្នុងមួយបារ៉ែល ។

ចំណែកក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) កំពុងលក់ក្នុងតម្លៃ ១១១.១៥ ដុល្លារក្នុងមួយបារ៉ែលនៅពេលដូចគ្នានេះ ហើយកើនឡើង ១.៤៤ ភាគរយ ខណៈតម្លៃលក់ពីមុនគឺ ១០៩.៥៧ ដុល្លារក្នុងមួយបារ៉ែល ។
ការកើនឡើងតម្លៃប្រេងលើពិភពលោកនេះក៏ដោយសារតែ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខថាមពលលើកចុងក្រោយដើម្បីកាត់បន្ថយបន្ថែមទៀតនូវប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី ។

បច្ចុប្បន្នមេដឹកនាំនៃក្រុមប្រទេស G7 កំពុងពិភាក្សាអំពីការកំណត់តម្លៃលើប្រេងរុស្ស៊ី ដើម្បីដោះស្រាយអតិផរណា និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់របស់រុស្ស៊ី ហើយបណ្តាប្រទេសលោកខាងលិចសង្ឃឹមថា នឹងកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូ ក៏ដូចជាអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ប្រេងកាន់តែច្រើនឡើងដល់ទីផ្សារពិភពលោក ។
ទន្ទឹមនឹងនោះ នៅខាងក្រៅកិច្ចប្រជុំ G7 ប្រទេសបារាំងក៏បានអំពាវនាវឲ្យប្រទេសផលិតប្រេងបង្កើនការផលិតរបស់ពួកគេ ហើយបន្តការចរចាដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនប្រេងពីប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡានៅលើទីផ្សារឡើងវិញ ដើម្បីជំនះវិបត្តិថាមពលនេះ ។

ស្របពេលជាមួយគ្នានេះ ប្រទេសផលិតប្រេងនៃអង្គការប្រទេសនាំចេញប្រេង (OPEC) ដឹកនាំដោយអារ៉ាប៊ីសាអូឌីត រួមជាមួយនឹងសមាជិកមិនមែន OPEC ចំនួន ១០ ផ្សេងទៀត រួមទាំងរុស្ស៊ី ដែលគេស្គាល់ថាជា OPEC+ រំពឹងថានឹងនៅតែបន្តចំពោះផែនការបង្កើនផលិតកម្មប្រេងសម្រាប់ខែសីហា ស្របពេលដែលកិច្ចប្រជុំ OPEC+ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន ក្រុមប្រទេស OPEC+ បានសម្រេចចិត្តបង្កើនការផលិតប្រេងចំនួន ៦៤៨,០០០ បារ៉ែលក្នុងខែកក្កដា និងសីហាខាងមុខនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសចង់បានតំបន់ Kaliningrad ប្រយ័ត្នម៉ត់ដូចក្នុងម៉ាស៊ីន កិនសាច់

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ម៉ោង ago
ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)