Connect with us

សេដ្ឋកិច្ច

លោក គួច សុខលី បង្កើតកសិដ្ឋានចិញ្ចឹមគោ​យកទឹកដោះជម្នះពាក្យថាផលិតផលខ្មែរគ្មានគុណភាព

បានផុស

នៅ

ប្រជាពលរដ្ឋខ្មែរ ភាគច្រើនតែងឱ្យតម្លៃទៅលើគុណភាពផលិតផលនាំចូល ជាជាងផលិតផលក្នុងស្រុក។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យអ្នកផលិតក្នុងស្រុកបាក់ទឹកចិត្ត បោះបង់អាជីពខ្លួន ដោយងាកទៅនាំ​ចូលផលិតផលក្រៅប្រទេសយកមកលក់វិញ។ ប៉ុន្តែសហគ្រិនខ្មែរ មួយចំនួនក៏នៅតែក្រាញននៀល ប្រឹងប្រែងផលិតម៉ាកយីហោក្នុងស្រុក និងបង្កើនគុណភាពផលិតផល ដើម្បីលើកតម្កើងស្នាដៃផលិតផលរបស់ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច សុខលី ​គឺជាស្ថាបនិកហាងកាហ្វេ T&C ជាម៉ាកយីហោហាងកាហ្វេក្នុងស្រុក ដែលបង្កើតឡើងខ្លួនឯង និងនាំចូលម៉ាកយីហោហាងអាហារអន្តរជាតិល្បីៗចំនួន ៤ ដូចជា TOUS les JOURS, Domino’s Pizza, Lotteria The Asian Kitchen និងជាស្ថាបនិកកសិដ្ឋានគិរីសួគ៌។

ដោយសារតែការមិនសូវឱ្យតម្លៃលើផលិតខ្មែរនេះហើយ ដែលនាំឱ្យលោក គួច សុខលី បង្កើតកសិដ្ឋានចិញ្ចឹម​គោយកទឹកដោះ ដើម្បីជម្នះពាក្យថា ផលិតខ្មែរគ្មានគុណភាព។

លោក គួច សុខលី បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី Grow under peace របស់កម្ពុជាថ្មីថា «យើងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ ដោយមើលឃើញកត្តាពីរ ទី១.កាត់បន្ថយផលិតផលនាំចូល និងទី២. ជម្នះទស្សនពលរដ្ឋដែលថា ផលិតផលក្នុងស្រុកមិនល្អ គុណភាពមិនស្តង់ដារដូចគ្នា»។

អ្នកជំនាញចំណីអាហាររូបនេះ បានបន្តដូច្នេះថា « យើងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះហើយ យើងធ្វើឱ្យមានគុណភាពបែបស្តង់ដារ ពោលគឺល្អជាងអ្វីដែលយើងនាំចូល យើងធ្វើដូច្នេះបានដោយសារ យើងមានធនធាន ទីតាំងល្អ ហើយយើងសម្លឹងឃើញថា ទីផ្សារបស់យើងនឹងដើរ»។

លោកសង្កត់ធ្ងន់ថា នៅកម្ពុជា មិនទាន់មានកសិដ្ឋានណាមួយ ដែលបង្កើតម៉ាកយីហោក្នុងស្រុកឱ្យប្រជាពលរដ្ឋទទួល​ស្គាល់នោះទេ។ «ដែលនេះជាឱកាសសម្រាប់ខ្ញុំ ដែលខ្ញុំគិតថា វាជាចន្លោះប្រហោង ដែលមិនទាន់មានគេធ្វើ មានន័យថា មិនមែនក្រុមហ៊ុនគេផ្សេងមិនមានលទ្ធភាពធ្វើទេ តែគេមិនទាន់ធ្វើ»។ នេះជាការបន្ថែមរបស់លោក គួច សុខលី។

កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានផ្ទៃដីទំហំ ៣០០ហិកតា ទីតាំងនៅខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទពូជគោសុទ្ធហ៊ុលស្តាញ ចំនួន ៥៥០ក្បាល កាលពីដើមឆ្នាំ២០២០ ហើយបច្ចុប្បន្នបាន​កើនឡើងជាច្រើនក្បាល។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសម្បូរជីវជាតិ និងមានភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោ។

កសិដ្ឋានគិរិសួគ៌ បំពាក់ដោយ បរិក្ខារផលិតកម្មទំនើបបំផុតក្នុងប្រវត្តិសាស្ត្រវិស័យកសិកម្មនៅកម្ពុជា ស្របតាមបទដ្ឋាន​ពិភពលោក គ្រប់យ៉ាងគឺដើម្បីផលិតទឹកដោះគោសុទ្ធ និងស្រស់បំផុត ១០០ភាគរយ ជូនប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២៧ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម