Connect with us

សេដ្ឋកិច្ច

មួយខែមិថុនា ពន្ធដារប្រមូលចំណូលបានជិត ៥០០លានដុល្លារ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណជាង ៤៩០លានដុល្លារ នៅក្នុងខែ មិថុនា ឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ចំណូលយើងបានឡើងជិត ៥០០លានដុល្លារ ក្នុងមួយខែ ទាំងចំណូលគយ ទាំងចំណូលពន្ធដារ ប៉ុន្តែចំណូលនេះ វានៅតែទាប បើប្រៀបធៀប​ទៅនឹងមុនកូវីដ ដែលចំណូលយើងរត់ពី ៥០០លាន ទៅ ៧០០លានដុល្លារ ក្នុងមួយខែ ឥឡូវចំណូលយើងធ្លាក់​នៅក្នុងឆ្នាំ ២០២១ នៅក្រោម ៤០០លានដុល្លារ ប៉ុន្តែក៏ឡើងវិញ នៅឆ្នាំ ២០២២នេះ ដោយកំណើនតម្រូវការក្នុងស្រុក និងកំណើននៃការនាំចូលមានការកើនឡើង»។

សូមបញ្ជាក់ថា រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន​ប្រមាណជា ១ ៧២៦.៩៣ លានដុល្លារ ស្មើនឹង ៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ពន្ធដារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម